​ការ​ប្រឡង​ប្រជែងជ្រើសរើសបេក្ខជនចូលបម្រើការងារ​ក្នុងក្របខណ្ឌក្រសួងពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្មសូមជម្រាបជូនដំណឹងដល់បេក្ខជន ជាមន្ត្រីរាជការ សិស្ស និស្សិត ឲ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្ម នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបេក្ខជន ជាមន្ត្រីរាជការ សិស្ស និស្សិត ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសម្រាប់ ឆ្នាំ២០១៦ នេះ ចំនួន ៨៥ កន្លែង ក្នុងនោះ មានប្រភេទក្របខណ្ឌ (ក) ចំនួន ៧៧កន្លែង និង ប្រភេទក្របខណ្ឌ (ខ) ចំនួន ០៨ កន្លែង ដើម្បីបំពេញការងារនៅតាមមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត និង នៅទីស្តីការក្រសួង។

បេក្ខជនទាំងពីរភេទត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

  • ត្រូវមានសញ្ជាតិខ្មែរ
  • បេក្ខជនទាំងអស់ ត្រូវមានចំណេះដឹងជាបឋមលើជំនាញកុំព្យូទ័រឡើងទៅ ដែលមានវិញ្ញបនបត្របញ្ជាក់ការសិក្សាត្រឹមត្រូវ
  • បេក្ខជនជាមន្ត្រីរាជការ ជនពិការ ស្រ្តី ជនជាតិភាគតិច និងអ្នកនៅតំបន់ដាច់ស្រយ៉ាលត្រូវបានផ្តល់អាទិភាព និងលើកទឹកចិត្ត
  • បេក្ខជនជាមន្ត្រីរាជការជាប់កិច្ចសន្យារបស់ក្រសួងពាណិជ្ជកម្ម ដែលបានបម្រើការងារលើសពី ៥ឆ្នាំ ត្រូវបានផ្តល់អាទិភាព។

សំណុំលិខិតចុះឈ្មោះប្រឡង៖

  • ពាក្យសុំចុះឈ្មោះប្រឡង (០១ច្បាប់)
  • ជីវប្រវត្តិសង្ខេបមានបិទរូបថត(4×6) (មានគំរូស្រាប់) (០១ច្បាប់)
  • សលាកបត្រឯកត្តជន (មានគំរូស្រាប់) (០២ច្បាប់)
  • បង្កាន់ដៃទទួលពាក្យ (មានគំរូស្រាប់) (០២ច្បាប់)
  • លិខិតសន្យារបស់បេក្ខជនចូលបម្រើការងារ (មានគំរូស្រាប់)(០១ច្បាប់)
  • ច្បាប់ចម្លងសញ្ញាប័ត្រជំនាញដោយមានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ (០១ច្បាប់)
  • ច្បាប់ចម្លងប័ណ្ណគ្រួសារ/សៀវភៅស្នាក់នៅ/ឬអត្តសញ្ញាណប័ណ្ណ ឬលិខិតបញ្ជាក់ទីលំនៅ (០១ច្បាប់)
  • រូបថតថ្មី 4×6 (ថតចំពីមុខ) (០២ច្បាប់)
  • លិខិតថ្កោលទោសផ្តល់ជូនក្រោយពេលប្រឡងជាប់រយៈពេល១ខែយ៉ាងយូរ (០១ច្បាប់)

កាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡង៖

  • កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦
    • ពេលព្រឹក៖ ចាប់ពីម៉ោង ៧:៣០នាទី ដល់ ១១:៣០នាទី
    • ពេលរសៀល៖ ចាប់ពីម៉ោង ១៤:៣០នាទី ដល់ ១៦:៣០នាទី
  • មណ្ឌលប្រឡង៖ នឹងជូនដំណឹងនៅពេលប្រកាសបិទឈ្មោះបេក្ខជន នៅទីស្តីការក្រសួង(ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ)

សូមអានព័ត៌មានលំអិតខាងក្រោមclick down

13413537_1211659055513637_1772855479850781096_n

13407098_1211659062180303_9046700821878430695_n

13407202_1211659058846970_9144254825358738032_n

13407013_1211659112180298_4874712308118860837_n

13336035_1211659095513633_6900230204897770411_n

Like ផេក អាឡាដាំង Like Ahladang ដើម្បី ទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments