genie
ការប្រគួតប្រជែងថតរូបដើម្បីឈ្នះដំណើរកំសាន្តទៅទីក្រុង Rome

sat

ផ្ញើរូបថតមួយសន្លឹកដែលជារូប ដើមឈើមួយដ៏ស្អាតអស្ចារ្យ អ្នកនឹងអាចឈ្នះការធ្វើដំណើរទៅក្នុងទីក្រុងរ៉ូម នៅថ្ងៃដែលប្រារព្ធពិធី ទិវាអន្តរជាតិនៃព្រៃឈើ (International Day of Forests)។ អ្នកដែលឈ្នះការប្រគួតនឹងបានធ្វើដំណើរទៅកាន់ FAO Headquarters ក្នុងទីក្រុងរ៉ូម ដើម្បីនិយាយពិភាក្សា នៅថ្ងៃដែលប្រារព្ធពិធី ទិវាអន្តរជាតិនៃព្រៃឈើ (International Day of Forests) ឆ្នាំ ២០១៧។

សិទ្ធិក្នុងការចូលរូម៖

  • អ្នកចូលរួមត្រូវមានអាយុ ១៨ឆ្នាំ ឡើងទៅ ហើយពួកគេត្រូវតែធ្វើការថតរូបដោយខ្លួនឯងផ្ទាល់
  • រូបដែលបានថតត្រូវតែជារូបដែលថតចាប់ពី ថ្ងៃ១ ខែមករា ឆ្នាំ២០១២ មកទល់់បច្ចុប្បន្ន
  • រូបភាពមិនត្រូវមាន កាលបរិច្ឆេទ ឬអក្សរអ្វីនៅពីលើនោះឡើយ
  • អ្នកចូលរួមអាចផ្ញើរ រូបថតបានរហូតដល់ ៣សន្លឹក
  • រូបភាពទាំងអស់ត្រូវតែជា jpeg

ដំណើរការដាក់ពាក្យ៖

ដើម្បីចូលរូមការប្រគួតអ្នកត្រូវតែធ្វើតាមដំណើរការខាងក្រោមនេះ៖

  • ថតយករូបដើមឈើមួយដ៏អស្ចារ្យ ឬបណ្តុំនៃដើមឈើ
    •             ដើមឈើដ៏ចម្លែកអស្ចារ្យដុះលូតលាត់នៅកន្លែងដែលមិនធម្មតា
    •             ដើមឈើដែលទទួលបានការជួយពីមនុស្សដើម្បីឲ្យលូតលាស់ក្នុងស្ថានភាពលំបាក
    •             ដើមឈើធំដែលមានអាយុកាលចំណាស់ ដែលកំពុងជួបបញ្ហា ដោយសារការកាប់ព្រៃ និងការផ្លាស់ប្តូរអាកាសធាតុ ដែលដើមឈើធំៗទាំងនោះរួមមាន sequoia, baobab, Douglas fir, mountain ash⁣ ជាដើម
    •             ដើមឈើផ្សេងទៀតដែលអ្នកគិតថា នឹងអាចជួយឲ្យអ្នកបានឈ្នះ
  • រូបភាពត្រូវមានទំហំធំបំផុតត្រឹម (minimum width 1754 pixels at 150 ppi, maximum file size 5MB)
  • ហើយចុងក្រោយបង្អស់សូមកុំភ្លេចបង្ហោះរូបភាពរបស់អ្នកនៅលើគណនី Twitter, Flickr, Instagram របស់អ្នក ដោយប្រើ competition hashtags ដូចជា: #ChampionTrees #COFO23

ចុចទីនេះដើម្បីដាក់ពាក្យ ៖  COFO 23

ចុចទីនេះដើម្បីដឹងពីលក្ខណ្តិក្កៈ៖ Terms and Conditions 

សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម COFO23 #ChampionTrees photo contest

***ផុតកំណត់៖ ៣០ មិថុនា ២០១៦

Like ផេក អាឡាដាំង Like Ahladang ដើម្បី ទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments