ដំណឹងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសកូរ៉េ

សាកលវិទ្យាល័យហ្យប់សង (Hyupsung University) មានកិត្តិយសសូមជូនដំណឹងស្ដីពីការផ្ដល់ឱកាសដល់សិស្ស និស្សិតកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសកូរ៉េ៖

លក្ខខណ្ឌនៃការជ្រើសរើស៖

  • មានបរិញ្ញាបត្រទុតិយភូមិ (ប្រឡងជាប់មិនលើសពី៦ឆ្នាំ) ឬសញ្ញាបត្រដែលមានតម្លៃស្នើ (ចំពោះនិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបញ្ចប់ថ្នាក់បរិញ្ញាបត្រថ្មីៗក៏ដាក់ពាក្យបានដែរ)
  • មានសញ្ជាតិខ្មែរ
  • មានប្រវត្តិសិក្សាល្អ
  • មានសុខភាពល្អ

ភ្ជាប់មកជាមួយនូវ៖

  • ពាក្យសុំអាហារូបករណ៍ និងពាក្យសុំចូលរៀន (មួយច្បាប់)
  • សេចក្ដីថ្លៃងការនៃគោលបំណង (Statement of Purpose សរសេរជាភាសាអង់គ្លេស យ៉ាងតិច៣៥០ពាក្យ)
  • វិញ្ញាបនបត្របញ្ជាក់ការសិក្សា ឬសញ្ញាបត្រចុងក្រោយ (មើមាន) ថតចម្លង (មួយច្បាប់)
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង (មួយច្បាប់)
  • សំបុត្រកំណើត ឬបញ្ជាក់កំណើតថតចម្លង (មួយច្បាប់)
  • សៀវភៅគ្រួសារថតចម្លង (មួយច្បាប់)
  • រូបថត ៤*៦ (មួយសន្លឹក)
  • ឯកសារចាំបាច់មួយចំនួនទៀត

កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ៖

ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅសាលាភាសាកូរ៉េ អឹម ធី ធី អគារ៤A សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពត៌មានលម្អិតផ្សេងៗ សូមទាក់ទងទៅកាន់លេខ ០៩៦ ៧៧៦ ៧៧៧៧ ឬ ០៨៨ ៧៧៧៧ ៩២៧ និងអ៊ីមែល [email protected] នៅរៀងរាល់ម៉ោងធ្វើការ៕

13392014_1750029955217273_5827240914674235958_o

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments