អត្ថបទបែបសាសនានិងការសរសេរជាច្រើនបាននិយាយពីសារៈសំខាន់នៃការរៀបការ តែទោះជាយ៉ាងណាការសម្រេចចិត្តថានៅលីវឬក៍រៀបការ គឺត្រូវពឹងផ្អែកទៅលើការសម្រេចចិត្តរបស់មនុស្សដោយខ្លួនឯង។ គម្ពីសាសនាឬទ្រឹស្តីអ្វីនោះមិនអាចមានឥទ្ធិពលលើការសម្រេចចិត្តនេះបានទេ។ នេះគឺជារឿងពិតថ្មីៗដោយមានការកត់សម្គាល់ឃើញ ភាពតានតឹង ការឈឺចាប់ និងការពុះពារទៅនឹងអ្វីមួយរបស់មនុស្ស។
ការបាត់បង់ពេលវេលាផ្ទាល់ខ្លួន
ភាគច្រើន មនុស្សដែលងប់ងល់នឹងការធ្វើការងារ តែងតែចង់នៅលីវ ជាជាងការត្រៀមខ្លួននឹងបំពេញតួនាទីអាពាហ៍ពិពាហ៍។ ពេលវេលាផ្ទាល់ខ្លួនមានកាន់តែតិចហើយការចំណាយពេលមើលថែគ្នាឲ្យបានល្អក៏គ្មាន ទើបធ្វើឲ្យទំនាក់ទំនងល្អនិងជីវិតរៀបការកាន់តែឃ្លាតឆ្ងាយពីពួកគេបន្តិចម្តងៗ។ ជួនកាលមនុស្សចង់នៅលីវព្រោះតែគេគ្មានការតាំងចិត្តចំពោះតួនាទីអាពាហ៍ពិពាហ៍ ច្រើនជាងបញ្ហាសេដ្ឋកិច្ច ឬបញ្ហាសង្គម។
ការចង់បានសេរីភាពនិងឯករាជ្យ
មនុស្សភាគច្រើនចូលចិត្តជីវិតរស់នៅឯករាជ្យ មិនចង់មានជាប់ចំណង ប៉ុន្តែមានជិវិតរីករាយជារបស់គេ ដូច្នេះហើយការមានទំនាក់ទំនងឈានទៅដល់ការរៀបការអាចធ្វើឲ្យពួកគេគិតថាជារឿងរំខាននិងគ្មានសេរីភាព។ ពិតណាស់ថាមនុស្សម្នាក់ៗត្រូវការសេរីភាពជារបស់ខ្លួន ប៉ុន្តែចំណុចដែលសំខាន់មួយទៀតនោះគឺសេរីភាពទាំងនោះអាចធ្វើឲ្យពួកគេ ទាំងប្រុសទាំងស្រី ក្លាយជាមនុស្សអាត្មានិយម គិតតែពីខ្លួនឯង។
អសមត្ថភាពក្នុងការរក្សាទំនាក់ទំនង
ហេតុផលដែលមនុស្សចង់នៅលីវ ក៏ព្រោះតែពួកគេមិនចេះបត់បែនតាមកាលៈទេសៈ គ្មានសមត្ថភាពចែករំលែកក្តីស្រឡាញ់ និងមិនបានខ្វល់ខ្វាយពីមនុស្សនៅក្បែរខ្លួន។ ការធ្វើបែបនេះអាចធ្វើឲ្យគូរស្នេហ៍អស់សង្ឃឹមនឹងនៅជាមួយគ្នាទៀតលែងបាន ព្រោះថារស់នៅជាមួយគ្នាតែគ្មានអ្នកយល់ចិត្តដដែល។ ហេតុនេះយើងសន្និដ្ឋានបានថា ភាពគ្មានសមត្ថភាពរក្សាទំនាក់ទំនង និងការចង់បានសេរីភាពជ្រុលហួសហេតុ បានធ្វើឲ្យមនុស្សសុខចិត្តនៅម្នាក់ឯង។
អសមត្ថភាពសេដ្ឋកិច្ច
បើសិនជាមិនបានផ្តល់ការស្រឡាញ់ ឬចែករំលែកអារម្មណ៍ ក៏អាចជាបញ្ហានៃភាពនៅលីវដែរ។ ដូច្នេះអសមត្ថភាពក្នុងការគ្រប់គ្រងសេដ្ឋកិច្ចក៍អាចជាហេតុផលសមស្របមួយដែរ។ មានពេលខ្លះនៅពេលដែលប្តី ឬប្រពន្ធរអ៊ូនិងត្អួញត្អែរពីរឿងខ្វះលុយ ឬរបស់ប្រើប្រាស់ផ្សេងៗ វាធ្វើឲ្យមនុស្សមានភាពធុញទ្រាន់ ហើយមនុស្សមួយចំនួនដែលមិនមានគម្រោងថរិកាច្បាស់លាស់ គ្មានបំណងរៀបការទេជាពិសេសគឺបុរសតែម្តង។
បទពិសោធន៍ចាស់ៗ
មនុស្សដែលមិនអាចផ្លាស់ប្តូរគំនិតអហង្កាដែលធ្លាប់បានគិតទុកគឺច្រើនតែនៅលីវ។ ចំណងអាពាហ៍ពិពាហ៍អាចមានការលែងលះ ចំណងទំនាក់ទំនងក៏អាចមានការបែកបាក់ ហើយរឿងទាំងនេះតែងកើតឡើងជៀសមិនផុត។ ការទទួលអារម្មណ៍ឈឺចាប់ពីការបែកបាក់ទំនាក់ទំនងរយៈពេលយូរអាចធ្វើឲ្យមានបញ្ហាបេះដូងរមួល ឬពិបាកក្នុងការទទួលក្តីស្រឡាញ់ជាថ្មី ។ តែបើសិនជាមនុស្សគ្រប់គ្នាមិនដែលមានទំនាក់ទំនងស៊ីជម្រៅទេនោះ ប្រហែលជាមិនមានបញ្ហាទាំងនេះទេ។ ជួនកាលការមើលឃើញឬជួបប្រទះការបែកបាក់ច្រើនលើកច្រើនសារជាពិសេសនៅពេលវ័យក្មេង ក៏ជាមូលហេតុធ្វើឲ្យមនុស្សជៀសឲ្យកាន់តែឆ្ងាយពីការរៀបការ។
ការចង់មានគូស្នេហ៍ច្រើន
វាជាការពិតដែលអាចថាមានអ្នកខ្លះចង់មានភាពសប្បាយខាងផ្លូវភេទដោយមានដៃគូច្រើន។ មនុស្សដែលមានទំនាក់ទំនងស៊ីជម្រៅ តែងតែប្រើភាពនៅលីវរបស់ខ្លួនទៅមានដៃគូច្រើននាក់ហើយនិងបានបំពេញសេចក្តីត្រូវការផ្លូវភេទតាមចំណង់របស់ខ្លួន ដែលអ្នកបានរៀបការរួចហើយគ្មានលទ្ធភាពធ្វើបានដូចឡើយ។ សរុបទៅការដែរនៅលីវគឺវាមានសេរីភាពធ្វើអ្វីៗបានច្រើនជាង។
មានទ្រឹស្តីនិងបញ្ហាមូលដ្ឋានរបស់សង្គមជាច្រើនដែលមានឥទ្ធិពលដល់ការសម្រេចចិត្តផ្ទាល់របស់មនុស្សម្នាក់ៗ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចទទួលស្គាល់ការពិតថាមានអ្នកខ្លះចង់រស់នៅតែម្នាក់ឯងដោយកត្តាផ្សេងៗ។ រឿងដែលសំខាន់គឺយើងសង្ឃឹមថាមនុស្សទាំងនោះមានការគ្រប់គ្រងខ្លួនឯងឲ្យបានខ្ពស់។
Like ផេក អាឡាដាំង ដើម្បីទទួលបានពត៌មានជាច្រើនទៀត។