genie
បីចំនុចធ្វើឱ្យ English Premier League មានប្រជាប្រិយភាពដាច់គេក្នុងវិស័យបាល់ទាត់

បច្ចុប្បន្នទាំង Messi ទាំង Ronaldo សុទ្ធតែមិនមានវត្តមានក្នុងលីកបាល់ទាត់កំពូលរបស់ចក្រភពអង់គ្លេស English Premier League (EPL) ប៉ុន្តែប្រជាប្រិយភាពរបស់ EPL គឺល្បីល្បាញដាច់គេ និងមានអ្នកគាំទ្របន្តកើនឡើង ជុំវិញពិភពលោកពិសេសនៅតំបន់អាស៊ី។ តើមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យ EPL ទទួលបានការគាំទ្រខ្លាំងយ៉ាងនេះ?

. កម្រិតប្រកួតប្រជែងខ្ពស់

ខុសពីបណ្តាលីកដ៏ទៃដូចជាអេស្បាញ អាល្លឺម៉ង់ និងអ៊ីតាលី ដែលមានក្រុមខ្លាំងដណ្តើមជើងឯកតែពីរឬបី ក្រុមដែលមានវត្តមាននៅក្នុង EPL​ ស្ទើរទាំងអស់សុទ្ធសឹងតែមានកំរិតលទ្ធភាពអាចប្រជែងគ្នាទៅវិញទៅមក ។ តួយ៉ាងក្រុមការពារតំណែងជើងឯកក៏អាចចាញ់ក្រុមទើបឡើងថ្មី ដូចជាពេលថ្មីៗនេះ ដែលក្រុមទើបឡើងពីលីកលំដាប់ទីពីរ Bournemouth បានបំបាក់ក្រុមអតីតជើងឯកតោខៀវ Chelsea យ៉ាងអាម៉ាស់ក្នុងដី Stamford Bridge ។

. ទម្រង់និងល្បឿននៃការប្រកួត

មិនថាក្រុមខ្លាំEPLងប៉ះក្រុមខ្លាំង ខ្លាំងប៉ះខ្សោយ ឬខ្សោយប៉ះខ្សោយ ការប្រកួតស្ទើរទាំងអស់របស់ EPL តែងមានទម្រង់លេងយ៉ាងរស់រវើក លឿន និងពោរពេញដោយកម្លាំង ។ អ្នកទស្សនាទាំងឡាយភាគច្រើនចូលចិត្តការប្រកួតដែលមានការវាយបកទៅវិញទៅមក ពោរពេញដោយល្បឿន និងការតាំងចិត្តឈ្នះខ្ពស់ ។ កត្តាទាំងនេះតែងធ្វើឱ្យអ្នកមើលមានការជក់ចិត្ត រហូតនាំគ្នាបង្កើតក្លិបអ្នកគាំទ្រនានា ដើម្បីបង្ហាញការចូលចិត្ត និងគាំទ្ររបស់ពួកគេលើក្រុមនីមួយៗ ។

. ការលក់សិទ្ធផ្សាយបន្តផ្ទាល់ និងការវិនិយោគ

ពិតណាស់មនុស្សគ្រប់គ្នាអាចទស្សនា EPL បានពីគ្រប់តំបន់ជុំវិញពិភភលោក ។ ប្រភពពត៍មាន BBC បានបង្ហាញថា ការលក់សិទ្ធផ្សាយបន្តផ្ទាល់ក្រៅប្រទេសអង់គ្លេសមានរហូតដល់ទៅ ៩៨% នៃការប្រកួត EPL ទាំងអស់ ។ ក្នុងនោះមានតែប្រទេសកូរ៉េខាងជើង និងអាល់បានា ប៉ុណ្ណោះដែលគ្មានសិទ្ធផ្សាយបន្តផ្ទាល់ជាផ្លូវការ ។ លើសពីនេះការវិនិយោគរបស់សេដ្ឋីល្បីៗក្នុងពិភពលោក ក្នុងក្លិបនានារបស់ EPL ក៏បានធ្វើឱ្យសន្ទុះអ្នកទស្សនា និងក្រុមហ៊ុនឧបត្ថមមានការកើនឡើងជាលំដាប់ ៕

Facebook Comments