មូលហេតុដែលអ្នកបែកបាក់ស្នេហា ត្រូវឈឺចាប់ខ្លាំង

broken heart

វា​គឺ​ជា​អារម្មណ៍​សាកល គឺ​ជា​អារម្មណ៍​ដែល​មាន​ពេល​ខ្លះ​ឈឺ​ចាប់​ខ្លាំង ពេល​ខ្លះ​ក៏​ឈឺ​ចាប់​តិច​ទៅ​តាម​ទំហំ​បញ្ហា។ ប៉ុន្តែ​នៅ​ពេល​បែក​បាក់​ស្នេហា ទោះ​ជា​មាន​អ្នក​ខ្លះ​ឈឺ​ចាប់​ខ្លាំង​ និង​អ្នក​ខ្លះ​ទៀត​ឈឺ​ចាប់​តិច ក៏​វា​នៅ​តែ​ជា​ការ​ឈឺ​ចាប់​មួយ​ដែល​មនុស្ស​ស្រី​ប្រុស​មិន​អាច​គេច​ផុត​បាន។ មាន​អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​បាន​ចាប់​អារម្មណ៍​លើ​រឿង​នេះ ហើយ​ពួក​គេ​បាន​រក​ឃើញ​​​មូល​ហេតុ​ដែល​​ធ្វើ​អោយ​​មនុស្ស​​មួយ​ចំនួន​ឈឺ​ចាប់​ខ្លាំង និង​មួយ​ចំនួន​ទៀត​​​ឈឺ​ចាប់​តិច បន្ទាប់​ពី​បែក​បាក់​ស្នេហា។

ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​​ថា​មនុស្ស​​មួយ​ចំនួន​ទទួល​បាន​អារម្មណ៍​ឈឺ​ចាប់​ និង​គិត​ច្រើន​​ដោយ​សារ​តែ៖

  • ពេញ​ចិត្ត​នឹង​​ស្នេហា​ខ្លាំង​ពេក
  • មាន​ការ​តាំង​ចិត្ត​ខ្ពស់​ចំពោះ​ស្នេហា​របស់​ពួក​គេ
  • មាន​ទំនាក់​ទំនង​ស្នេហា​យូរ​អង្វែង​ហើយ (ចាប់​ពី​៣ឆ្នាំ)
  • ពួក​គេ​មិន​មែន​ជា​ដើម​ហេតុ​នាំ​អោយ​មាន​ការ​បែក​បាក់
  • ដៃ​គូ​របស់​ពួក​គេ​មាន​អ្នក​ផ្សេង

កត្តា​ទាំង​អស់​នេះ​​ជា​ភាសា​អង់​គ្លេស​ហៅ​ថា attachment style ​ដែល​បង្កើត​ជា​ គំនិត ជំនឿ អារម្មណ៍ របស់​ពួក​គេ​​លើ​ដៃ​គូរ​របស់​ពួក​គេ ហើយវា​​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ការ​ឈឺ​ចាប់​របស់​ពួកគេ បន្ទាប់​ពី​​​ពួក​គេ​បែក​បាក់​ស្នេហា។​

ការ​ស្រាវ​ជ្រាវ​មួយ​ជា​មួយ​អ្នក​ចូល​រួម​ ៥០០០ នាក់​បាន​ប្រាកដ​ថា​ attachment style ពិត​ជា​ជះ​ឥទ្ធិពល​ខ្លាំង​លើ​ការ​ឈឺ​ចាប់​បន្ទាប់​ពី​បែក​បាក់​ស្នេហា​​ពិត​មែន។ ក្នុង​ចំណោម​មនុស្ស​​ ៥០០០ នាក់​នោះ​ គឺមាន​អារម្មណ៍​ឈឺចាប់​ខ្លាំង មាន​អាកប្បកិរិយា​​អវិជ្ជមាន ចូល​ចិត្ត​បន្ទោស​ខ្លួន​ឯង ឆាប់​ខឹង មាន​អារម្មណ៍​ស្មុគ គិត​ច្រើន ហើយ​ចង់​វិល​ត្រ​ឡប់​​​មក​រក​មនុស្ស​ដែល​ពួក​គេ​ស្រ​ឡាញ់​វិញ។ មនុស្ស​​ទាំង​នេះ​ចូល​ចិត្ត​ងាក​ទៅ​រក​មិត្ត​ភក្តិ​ និង​គ្រួសារ​ដើម្បី​ជួយ​លួង​លោម​ពួក​គេ។

ក្រុម​មនុស្ស​មួយ​​ក្រុម​​ទៀត​ដែល​មិន​មាន attachment style បាន​បង្ហាញ​ថា​​ពួក​គេ​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន មិន​សូវ​ពឹង​ផ្អែក​លើ​មិត្ត​ភក្តិ គ្រួសារ​ និង​អាច​​រក​អ្នក​​ថ្មី​មក​ជំនួស​បាន។

ការ​ស្រាវ​ជ្រាវ​មួយ​នេះ​បាន​សង្ខេប​ថា កត្តា​ដែល​កំណត់​អោយ​អ្នក​បែក​បាក់​ស្នេហា​ឈឺចាប់​តិច រឺ​ខ្លាំង​ គឹអាស្រ័យ​លើ​ប្រ​ភេទ​ attachment style ដែល​ពួក​គេ​មាន។ ឧទាហរណ៍៖ អ្នក​ដែល​​ចេះ​ទប់​អារម្មណ៍​នៅ​ពេល​ស្និទ្ធ​ស្នាល​ជាមួយ​ដៃ​គូរ មាន​ទំនុក​ចិត្ត​ខ្ពស់​ពេល​នៅ​ម្នាក់​ឯង និង​ជឿ​ជាក់​​លើ​សមត្ថភាព​ខ្លួន​ឯង​​ថា​អាច​រក​​​ដៃ​គូរ​ថ្មី​បាន គឺ​ធ្វើ​អោយ​ពួក​គេ​មាន​ជំហរ​រឹង​មាំ​ទោះ​បី​ជា​ទើប​តែ​បែក​បាក់​ស្នេហា​ក៏​ដោយ។ មនុស្ស​ប្រ​ភេទ​នេះ​ភាគ​ច្រើន​គឺ​ជា​មនុស្ស​ដែល​មាន​បទ​ពិសោធន៍​ផ្លាស់​ប្តូរ​​ដៃ​គូរ​ច្រើន។​ ដោយ​ឡែក រិឯ​មនុស្ស​ដែល​ចូល​ចិត្ត​ស្និទ្ធស្នាល​ជា​មួយ​ដៃ​គូរ​ច្រើន​ពេក នឹង​មាន​អារម្មណ៍​ឈឺ​ចាប់​ខ្លាំង និង​គិត​ច្រើន​នៅ​ពេល​ដែល​បែក​បាក់​ស្នេហា។

ហេតុ​ដូច​នេះ​ហើយ ប្រ​សិន​បើ​អ្នក​​ចំណាយ​ពេល​វេលា​ជា​មួយ​មិត្ត​ភក្តិ​ច្រើន​ និង​ជា​មួយ​មនុស្ស​ដែល​អាច​​រំលឹក​អោយ​អ្នក​ចេះ​ស្រឡាញ់​ខ្លួន​ឯង និង​មាន​គំនិត​សុទិដ្ឋិនិយម​បាន​ច្រើន អ្នក​នឹង​អាច​គ្រប់​គ្រង​អារម្មណ៍​ឈឺចាប់​ខ្លាំង​បាន​ បន្ទាប់​ពី​អ្នក​បែក​បាក់​ស្នេហា​ជា​មួយ​ដៃ​គូរ​របស់​អ្នក។​

ប្រភព៖ Science of Relationships

Like ផេក អាឡាដាំង Like Ahladang ដើម្បី​ទទួលបានពត៌មានជាច្រើនទៀត។​

Facebook Comments