ការប្តេជ្ញាចិត្ត និងការរក្សាទំនាក់ទំនងស្នេហាយូរអង្វែង

ការ​ប្តេជ្ញា​ចិត្ត​គឺ​ជា​រូប​ភាព​សំខាន់​និង​​ចាស់​ទុំ​មួយ​ក្នុង​ទំនាក់​ទំនង​ដៃ​គូរ​រវាង​បុរស​និង​ស្រ្តី។ ការ​ប្តេជ្ញា​ចិត្ត​អាច​ចាត់​ទុក​ជា​សមិទ្ធផល​នៃ​ទំនាក់​ទំនង​ស្នេហា​របស់​ដៃ​គូរ​ដែល​បង្ហាញ​ពី​​ ការ​លះ​បង់ ការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​រៀប​ចំ​ខ្លួន​ដើម្បី​ចំណាយ​ពេល​មួយ​ជីវិត​ជា​មួយ​គ្នា។ ហើយ​ការ​ប្តេជ្ញា​ចិត្ត​នេះ​ទៀត​សោត គឺ​ជា​​​នីតិ​វិធី​​នៃ​ការ​សម្រេច​ចិត្ត​​ជ្រើស​រើស​មនុស្ស​ណា​ម្នាក់​ដែល​អ្នក​ស្រ​លាញ់​ក្នុង​​មួយ​ឆាក​​ជីវិត​​របស់​អ្នក។ សារ:ប្រ​យោជន៍​​​បាន​មក​ពី​ការ​ប្តេជ្ញា​ចិត្ត​នេះ​ ធ្វើ​ឲ្យ​ទំនាក់​ទំនាង​​ស្នេហា​មាន​ស្ថេរ​ភាព រឹង​មាំ មាន​ជំនឿ​ទុក​ចិត្តទៅ​វិញ​ទៅ​មក និង​ភាព​ញញឹម​។​ តើ​ធ្វើ​យ៉ាង​ដូច​ម៉្តេច​ទើប​ដឹង​ថា​ខ្លួន​មាន​ការ​ប្តេជ្ញា​ចិត្ត?

ការប្តេជ្ញាចិត្ត និងការរក្សាទំនាក់ទំនងស្នេហាយូរអង្វែង

ស្គាល់​ខ្លួន​ឯង​ជា​មុន

ចាំ​បាច់​ណាស់​ដែល​អ្នក​ត្រូវ​យល់ច្បាស់​អំ​ពី​ខ្លួន​ឯង។ អ្នក​​គួរ​សួរខ្លួនឯងថា​មនុស្ស​ដែល​អ្នក​ស្រ​លាញ់​ពិត​ជា​មនុស្ស​ដែល​អ្នក​ត្រូវ​ការ​​​រឺ​ទេ។ ធ្វើ​តាម​ចិត្ត​និង​បេះ​ដូង​ខ្លួន​ឯង។ ឧ​ទាហរណ៍៖ បើ​អ្នក​​រីក​រាយ​នៅ​ពេល​គិត​ពី​មនុស្ស​ដែល​អ្នក​ស្រ​លាញ់ រឺ​នៅ​ពេល​ជួប​ជា​មួយ​គាត់ រឺ​​ទទួល​បាន​អារម្មណ៍​ស្មោះ​ត្រង់​ទៅ​វិញ​ទៅ​មក ពេល​នោះ​ហើយ​ដែល​អ្នក​អាច​កំណត់​យក​មនុស្ស​ដែល​អ្នក​នឹង​រស់​នៅ​ជាមួយអស់​មួយ​ជី​វិត​។ ភាព​ស្មោះ​ត្រង់​គឺ​ជា​កត្តា​​ជុំ​រុញ​មួយ​ទៀត។​ ដូច​នេះ​អ្នក​​ត្រូវ​ប្រាកដ​ថា​អ្នក​មិន​លាក់​បាំង​អ្វី​មួយ​ពី​​​មនុស្ស​ដែល​អ្នក​ស្រ​លាញ់​ឡើយ ព្រោះ​គាត់​មាន​សិទ្ធិ​ដឹង​អំពី​វា។​

ចំណាយ​ពេល​ស្មើរ​គ្នា​ជាមួយ​គ្នា

ការ​ចំណាយ​ពេល​​​ដើម្បី​ស្វែង​យល់​អំ​ពី​គ្នា​សិន​ គឺ​សំខាន់​មុន​ពេល​ឈាន​ដល់​ទំនាក់​ទំនង​ស្នេហា។ ពេល​វេ​លា​នេះ​អាច​ឲ្យ​អ្នក​ស្គាល់​អ្វី​ដែល​គាត់​ចូល​ចិត្ត​ អ្វីដែល​គាត់​មិន​ចូល​ចិត្ត ធម្ម​ជាតិ​របស់​គាត់ ទម្លាប់​របស់​គាត់ បាន​យ៉ាង​ស៊ី​ជំរៅ និង​ផ្តល់​ឱកាស​ឲ្យ​អ្នក​វាយ​តម្លៃ​ពី​មនុស្ស​ដូច​គាត់ក្នុង​រូប​ភាព​មួយ​ដែល​អ្នក​បាន​កំណត់​សំរាប់​ទំនាក់​ទំនង​យូរ​អង្វែង​ដែល​បាន​គិត​ទុក។ ពេល​ខ្លះ​ពេល​វេលា​នេះ​ធ្វើ​ឲ្យ​អ្នក​ផ្លាស់​ប្តូរ​ការ​វាយ​តម្លៃ​ខុស​លើ​រូប​គាត់ មក​ជា​ត្រូវ​វិញ។​ ក្នុង​ពេល​វេលា​​ដែល​អ្នក​ព្យាយាម​ស្គាល់​គាត់​នេះ អ្នក​​ត្រូវ​​ធ្វើ​ជា​​មនុស្ស​ដែល​មាន​ចរិត​​ធម្ម​ជាតិ​នៅ​ចំពោះ​មុខ​គាត់ ​ដើម្បី​ឲ្យ​ច្បាស់​ថា​រូប​គាត់​ពិត​ជា​ស្រលាញ់​មនុស្ស​ដែល​មាន​ចរិត​ដូច​អ្នក​​ប្រាកដ​​រឺ​ទេ។​

ភាព​ស្មើរ​គ្នា

ភាព​ស្មើរ​គ្នា​​អាច​ជា​រូប​ភាព​ច្រើន​ ដូច​ជា​ការ​សម្រេច​ចិត្ត និង​សេរី​ភាព។ ដៃ​គូរ​ទាំង​ពីរ​នាក់​មិន​គួរ​គិត​ថា​ខ្លួន​​មាន​សិទ្ធិ រឺ​អំណាច​ច្រើន​ជាង​ខាង​ណា​នោះ​ទេ។ ការ​យល់​អំពី​ភាព​ស្មើរ​គ្នា បង្កើត​ភាព​ស្ងប់​ស្ងាត់ ដំណោះ​ស្រាយ និង​សុខមាល​ភាព​ ក្នុង​ទំនាក់​ទំនង​រួច​ទៅ​ហើយ។ ដៃ​គូរ​ដែល​មាន​ម្ខាង​​ចូល​ចិត្ត​បញ្ជា និង​ម្ខាង​​ទៀត​ស្តាប់​បង្គាប់ មិន​មែន​ស្តែង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​បុគ្គល​ឡើយ ដោយ​សារ​ហេតុ​ផល​មិន​ពេញ​ចិត្ត​​ពី​បុគ្គល​ណា​មួយ​ជាក់​ជា​មិន​ខាន។

ការ​គោរព និង​ទំនួល​ខុស​ត្រូវ

ដើម្បី​​ទទួល​បាន​ទំនាក់​ទំនង​ស្នេហា​យូរ​អង្វែង អ្នក​គួរ​តែ​គោរព​ដៃគូរ​របស់​អ្នក​។​ ការ​ប្រាស្រ័យ​ទាក់​ទង គួរ​ជា​ជម្រើស​​នៃ​ការ​​ស្តាប់​ដៃ​គូរ​របស់​អ្នក គោរព​គាត់ និង​ព្យាយាម​បញ្ជាក់​ដោយ​ការ​សួរ​សំនួរ​។ ដៃ​គូរ​ម្ខាង​ៗ​មិន​គួរ​មាន​អារម្មណ៍​អន់​ចិត្ត​នៅ​ពេល​មាន​ការ​ស្នើរ​សុំ​ រឺ​យោបល់​ផ្តល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។ ទង្វើ​នេះ​មិន​មែន​ជា​ទំនាក់​ទំនង​ស្នេហា​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​ជោគ​ជ័យ​នោះ​ទេ។​
ការ​ចែក​រំលែក​ទំនួល​ខុស​ត្រូវ​ស្មើរ​គ្នា​ក៏​សំខាន់​ដែរ សំរាប់​សុខ​ភាព​ទំនាក់​ទំនង​របស់​អ្នក។​ ក្នុង​នោះ​វា​អាច​ជា​​រូប​ភាពថវិកា រឺ​កិច្ច​ការ ដែល​គួរ​​ចែក​រំលែក​ស្មើរ​គ្នា។

Like ផេក អាឡាដាំង Like Ahladang ដើម្បី​ទទួលបានពត៌មានជាច្រើនទៀត។​

Facebook Comments