អាហារូបករណ៍ប្រទេសសិង្ហបុរីសម្រាប់សិស្សវិទ្យាល័យកម្ពុជា
Ministry_of_Education_(Singapore)_(logo)
លក្ខខណ្ឌ
  • ត្រូវតែមានសញ្ជាតិខ្មែរ
  • កើតនៅចន្លោះឆ្នាំ ២០០០ ដល់ឆ្នាំ ២០០២
  • យ៉ាងហោចណាស់ក៏ត្រូវរៀនចប់ថ្នាក់ទី១០
  • មានមុខវិជ្ជាភាសាអង់គ្លេសក្នុងកម្មវិធីសិក្សាថ្នាក់ទី១០
  • មានពិន្ទុល្អលើការប្រឡង
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេស និងមានអត្តចរឹកល្អនៅក្នុងថ្នាក់រៀន
ថ្ងៃសំខាន់ៗ
  • កំឡុងពេលនៃការដាក់ពាក្យ៖ ១៧ ឧសភា ដល់ ០៥ មិថុនា ឆ្នាំ២០១៦
  • ការប្រឡង និងសម្ភាសន៍៖ ដើមខែកញ្ញា ២០១៦
  • លទ្ធផល៖ ចុងខែកញ្ញា ២០១៦
  • អាហារូបករណ៍៖ ចុងខែតុលា ២០១៦

មានតែអ្នកដែលជាប់ Short-listed ប៉ុណ្ណោះនឺងត្រូវបានប្រាប់១សប្ដាហ៍មុនការប្រឡង និងសម្ភាស។

Capture

សម្គាល់​៖ កាលបរិច្ឆេទខាងលើនេះនឹងត្រូវបានផ្លាស់ប្ដូរក្នុងករណីដែលមានការចាំបាច់ដោយមិនជូនដំណឹងជាមុន។

របៀបនៃការដាក់ពាក្យ

ការដាក់ពាក្យតាមប្រព័ន្ធអ៊ីនធឺណេត

  • ចំពោះការដាក់ពាក្យតាមប្រព័ន្ធអ៊ីនធឺណេត សូមចូលទៅកាន់​(ចុចលើអក្សរពណ៌ខៀវ)៖ ទម្រង់ពាក្យអនឡាញ
  • ចំពោះអ្នកដែលមានចម្ងល់ក្នុងការដាក់ពាក្យតាមប្រព័ន្ធអនឡាញ អ្នកក៏អាចទំនាក់ទំនងទៅកាន់ការិយាល័យបម្រើសេវាអតិថិជនតាមរយៈ +65 6872 2220

ការដាក់ពាក្យមិនតាមប្រព័ន្ធអនឡាញ

  • ចំពោះអ្នកដែលមានការពិបាកក្នុងការដាក់ពាក្យតាមប្រព័ន្ធអនឡាញ អ្នកក៏អាចផ្ញើជាឯកសារតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវនរោត្ដម ក្នុងភ្នំពេញ។
  • ឯកសារជា hardcopy របស់អ្នកចាំបាច់ត្រូវតែមានការបញ្ជាក់​ និងត្រូវបានធានាពីក្រសួងអប់រំ យុវជន និងកីឡា។
  • អ្នកអាចទាញយកឯកសារ ឬពាក្យបំពេញពី​៖ ទម្រង់ពាក្យសុំអាហារូបករណ៍

ឯកសារភ្ជាប់

ពាក្យស្នើសុំទាំងតាមប្រព័ន្ធអនឡាញ និងតាម hardcopy ត្រូវភ្ជាប់មកជាមួយនូវច្បាប់ចម្លងនៃ

  • សំបុត្រកំណើត
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
  • លិខិតបញ្ជាក់ពីលទ្ធផលនៃការប្រលងរយៈពេល២ឆ្នាំចុងក្រោយពីសាលា

ពាក្យស្នើសុំអាហារូបករណ៍នឹងត្រូវចាត់ទុកជាមោឃៈ ក្នុងករណីដែលឯកសារណាមួយក្នុងចំណោមឯកសារទាំង៣ខាងលើមិនត្រូវបានភ្ជាប់មកជាមួយ។ ចំពោះច្បាប់ដើមដែលមិនមែនជាភាសាអង់គ្លេស អ្នកត្រូវតែយកទៅកន្លែងបកប្រែផ្លូវការណាមួយដើម្បីបកប្រែទៅជាភាសាអង់គ្លេស ហើយនិងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមដែលត្រូវបានថតចំឡង (not original)។

ត្រូវប្រាកដថាឯកសារទាំងនោះនឹងត្រូវទៅដល់ដៃក្រសួងអប់រំរបស់ប្រទេសសិង្ហបុរីអោយបានមុនថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៦

អត្ថប្រយោជន៍

១. ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំគិតជារូបិយប័ណ្ណសិង្ហបុរីចំនួន S$ 2,200 (អនុវិទ្យាល័យ) / S$ 2400 (pre-university) ជាមួយនឹងការស្នាក់
២. Settling-in allowance of S$400 (once only)

៣. Return economy class air passage

៤. Coverage of school fees (excluding miscellaneous fees)

៥. Coverage of GCE O-Level and A-Level examination fees (once only, if applicable)

៦. ប្រាក់ឧបត្ថម្ភផ្នែកពេទ្យ និងគ្រោះថ្នាក់នានានឹងត្រូវបានធានារ៉ាប់រង

បើសិនជាមានសំណួរចង់ឲ្យភ្នាក់ងារអាឡាដាំងជួយ⁣ អាចទាក់ទងបានតាមរយៈហ៊្វេសប៊ុកផេករបស់យើងខ្ញុំបាន។ 

Like ផេក អាឡាដាំង Like Ahladang ដើម្បី​ទទួលបានពត៌មានជាច្រើនទៀត។​

Facebook Comments