genie
ឆ្កែក៏មានសមត្ថភាពអាចយល់ពីអក្សរ​របស់​មនុស្ស​លោក​ដែរ

សត្វឆ្កែត្រូវបានគេទទួលស្គាល់ថាជាសត្វមួយប្រភេទដែលមានភាពវាងវៃ។ Fernie គឺជាឆ្កែមួយក្បាលដែលអាចផ្ដល់​ ក៏ដូចជាជម្រុញកម្លាំងចិត្តអោយក្មេងៗក្នុងថ្នាក់មួយនៃសាលាបឋមសិក្សា Winford នៃទីក្រុង Bristol ភាគនិរតីនៃចក្រភពអង់គ្លេស មានការខិតខំប្រឹងប្រែងរៀនសូត្រ។

ដូចក្នុងវីដេអូមួយដែលត្រូវបានបង្ហោះដោយ SWNS កាលពីពេលថ្មីៗនៅលើគេហទំព័រ Youtube Fernis បានបង្ហាញសមត្ថភាពក្នុងការអានដោយមើលទៅអក្សរដែលត្រូវបានគេសរសេរលើក្រដាស់ដែលត្រូវបានបង្ហាញ ហើយវានឹងធ្វើត្រាប់ទៅតាមអក្សរទាំងនោះ។

គ្រូបង្វឹកមួយចំនួនបានអះអាងថាសត្វឆ្កែមិនមែនអាចអានតួអក្សរនៅលើក្រដាស់ទាំងនោះទេ តែវាមានសមត្ថភាពអាចយល់ពីអត្ថន័យរបស់អក្សរនីមួយៗ ហើយវាបញ្ជាក់ថាវាអាចយល់បានដោយការបញ្ចេញកាយវិការទៅតាមអត្ថន័យរបស់តួអក្សរទាំងនោះ។

សូមទស្សនាវីដេអូទាំងអស់គ្នា

Like ផេក អាឡាដាំង Like Ahladang ដើម្បី​ទទួលបានពត៌មានជាច្រើនទៀត។

ប្រភព៖ Viralshare