genie
Xiaomi Mi5 គឺ​ជា​ស្មាត​ហ៊្វូន​លំដាប់​កំពូល​ដែល​មាន​សមត្ថភាព​ខ្លាំង​ជា​មួយ​នឹង​តម្លៃ​សមរម្យ

ជាការពិតណាស់ MI គឺ​ជាក្រុម​ហ៊ុន​លំដាប់​កំពូល​មួយ​របស់​ប្រទេស​ចិន​ដែល​បាន​ផ្គត់​ផ្គង់​និង​ផលិត​ឧបករណ៏​អេឡិច​ត្រូនិច​សំខាន់ៗ​ជា​ច្រើន​ដើម្បី​សម្រួល​ដល់​ការ​ប្រើប្រាស់​របស់​មនុស្ស​ក្នុង​យុគ​សម័យ​បច្ចេក​វិទ្យាដ៏មានការប្រកួតប្រជែង ។ ជា​មួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន MI ក៏​បាន​ទទួល​​ភាព​ជោគ​ជ័យ​ក្នុង​គំរោង​ផលិត​ស្មាត​ហ្វូន​ដែល​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​នៅ​ទ្វីប​អាស៊ី​ផង​ដែរដោយផ្ដោតទៅលើគោលការណ៍ផលិតផលមានគុណភាពខ្ពស់ជាមួយតម្លៃសមរម្យ ​។

Mi-Phones-Xiaomi-Mi5
Xiaomi Mi5 ដែល​បំពាក់​មក​​ជា​​មួយ Corning Gorilla Glass 4 មាន​ពណ៌​ដិត​ច្បាស់​ម៉ត់​ភ្លឺ​ត្រជាក់​ភែ្នក

កាល​ពី​ដើម​ឆ្នាំ២០១៦​ខែ​កុម្ភៈ ក្រុម​ហ៊ុន MI ដែល​មាន​ទី​ស្នាក់​ការ​ធំ​នៅ​ប្រទេស​ចិន​បាន​ប្រកាស​ដាក់​លក់​ស្មាត​ហ៊្វូន​លំដាប់​កំពូល Xiaomi Mi5​ របស់​ខ្លួន​ជា​ផ្លូវ​ការ​ដោយ​មាន​តម្លៃមិនគួរ​ឲ្យ​ជឿ ដោយ​តម្លៃចាប់​ផ្ដើម​ត្រឹម​តែ$​299តែ​ប៉ុណ្ណោះ(តម្លៃ​នៅ​ប្រទេស​ចិន)​ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា​វា​មាន​តម្លៃ$៤០០។ Xiaomi Mi5 ត្រូវ​បាន​ផលិត​មក​៣​ម៉ូ​ដែល ដែល​ម៉ូដែល​ទី​មួយ​៣២GB​ ម៉ូដែល​ទី​ពីរ​៦៤GB និង​ម៉ូដែល​ទី៣​គឺ​ជា​ម៉ូដែល Pro ១២៨GB ដែល​វា​បាន​បំពាក់​មក​ជា​មួយកញ្ចក់​សេរា​មិច​នៅ​ខាង​ក្រោយ​ខ្នង ដែល​មើល​ទៅ​មាន​ភាព​ប្រណិត​ស្អាត​គួរ​ឲ្យចង់​ចាប់កាន់។

បើ​ក្រឡេក​ទៅ​មើល​ពី​លក្ខណៈ​សម្បត្តិរបស់​ស្មាត​ហ៊្វូន​មួយ​នេះ​វិញ ចំពោះ​ម៉ូដែល Pro ១២៨GB វាមាន​អង្គផ្ទុក​ទិន្នន័យ RAM ទំហំ៤GB និង​ម៉ូដែល32/64GB មាន​អង្គផ្ទុក​ទិន្ន​ន័យ​ចំនួន​3GB។ វា​បាន​បំពាក់​មក​ជា​មួយ​នឹង​បន្ទះ Chip ប្រភេទ​ថ្មី Qualcomm MSM8996 Snapdragon 820 ជា​មួយ CPU Dual-Core ៨​គ្រាប់ ដោយ​៤គ្រាប់​មាន​កម្លាំង1.8GHz និង ៤​គ្រាប់​ទៀត​មាន​កម្លាំង 1.36GHz ចំពោះ​ម៉ូដែល 32/64GB។ ប៉ុន្តែចំពោះ​ម៉ូដែល Pro 128GB វា​មាន CPU 8 ​គ្រាប់​ដូច​គ្នាតែ​ដោយ ៤​គ្រាប់​មាន​កម្លាំង 2.15GHz និង ៤​គ្រាប់​ទៀត​មាន​កម្លាំង 1.6GHz។ Xiaomi Mi5 មាន​ទម្ងន់​ត្រឹម​តែ ១២៨g  តែ​ប៉ុណ្ណោះ។ វា​មាន​អេក្រង់​ទំហំ 5.15អ៊ីង  និង​បំពាក់​មក​ជា​មួយ​កញ្ជក់ Corning Gorilla Glass4។ វា​មាន Resolution 1080*1920 pixels និង​មាន​ដង់​ស៊ី​តេ​អេ​ក្រង់ ៤២៨​ ppi ដែល​វា​អាច​ជួយ​អោយ​ការ​មើល​រូប​ភាព​និង​វីដេអូ​ច្បាស់​ម៉ត់​ល្អ ទោះ​បី​ស្ថិត​នៅ​ក្រោម​ពន្លឺថ្ងៃ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ វា​មាន​ទំហំ​ថ្ម ៣០០០ mAh ដែល​ទំហំ​ថ្មប៉ុន​នេះ​អាច​ប្រើប្រាស់​ទូ​ទៅបាន​ជិត​ពេញ​មួយ​ថ្ងៃ។ ចំណែក​ឯ​កា​មេរ៉ា​របស់​វា​វិញ កាមេរ៉ា​មុខ​មាន​ទំហំ​១៦​មេហ្គា​ភិច​សែល និង កាមេរ៉ា​មុខ​មាន​ទំហំ​៨​មេហ្គាភិច​សែល​ដែល​ជួយ​អោយ​ការ​ផ្ដិត​យក​រូប​ភាព​បាន​ច្បាស់​ល្អ។