genie
Facebook ទើប​តែ​ដាក់​បង្ហាញ​គំរោង​ផែន​ការ​១០​ឆ្នាំ​ទៅ​ថ្ងៃ​ខាង​មុខ​របស់​ខ្លួន

ម្ចាស់​ក្រុមហ៊ុន Facebook លោក Mark Zuckerberg ទើប​តែ​ធ្វើ​ការ​ដាក់​បង្ហាញ​ពី​គំរោង​ផែនការ​១០​ឆ្នាំ​ទៅ​ថ្ងៃ​ខាង​មុខ​របស់​ខ្លួន​នៅ​ឯ Company’s F8 Developers Conference នា​ថ្ងៃអង្គារ​កន្លង​ទៅ​នេះ។ រូបភាព​ខាង​ក្រោម​នេះ​បង្ហាញ​អំពី​គំរោង​ផែន​ការ​១០​ឆ្នាំ​ទៅ​ថ្ងៃ​ខាង​មុខរបស់​លោក Mark Zuckerberg៖

screen shot 2016-04-12 at 1.10.45 pm copy

ក្នុង​ពេល​ធ្វើ​ការ​ដាក់​តាំង​បង្ហាញ​នេះ ​លោក Mark Zuckerberg បាន​លើក​ឡើង​ថា រូបភាព​នេះគឺ​ជា​គំរោង​ផែនការ​១០​ឆ្នាំ​ទៅ​ថ្ងៃ​ខាង​មុខ​របស់​ក្រុមហ៊ុន​របស់​​លោក​ផ្ទាល់។ លោក​បាន​បន្ថែម​ទៀត​ថា “ពួក​យើង​ខិត​ខំ​ស្ថាបនា​និង​អភិវឌ្ឈ​​ប្រព័ន្ធបណ្ដាញ​សង្គម​មួយ​នេះ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​អាច​ចែក​រំលែក​អ្វីៗ​គ្រប់​យ៉ាង​ដែល​ពួក​គេ​ចង់​ចែក​រំលែក​ទៅ​អោយ​មនុស្សជុំវិញ​ខ្លួន​ឲ្យកាន់​តែ​មាន​ភាព​ងាយ​ស្រួល។”

ដូច​ដែល​បាន​ឃើញ​នៅ​ក្នុង​រូបភាព បណ្ដុំនៃ​ការ​ចែក​រំលែក​ទំនិញ​និង​ហរិញ្ញវត្ថុគឺ​មាន​វត្តមាន​នា​៣​ឆ្នាំ​បន្ទាប់​ដោយ​មុន​នឹង​ឈាន​ដល់​ដំណាក់​ការ​នោះ​គឺ​ត្រូវ​ឆ្លង​កាត់ Facebook’s Ecosystem សិន។ ចំណែក​ឯ វីដេអូ ការ​ស្វែង​រក Group និង​បណ្ដុំនៃ App ដែល​រួម​មាន WhatsApp Messenger និង Instagram ​នឹង​មាន​វត្ត​មាន​នា​ពេល​៥​ឆ្នាំបន្ទាប់។

ចំពោះ​គំរោង​ផែន​ការ​១០​ឆ្នាំ​បន្ទាប់​ ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខាង​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន Facebook ដូចជា Artificial Intelligence Virtual Reality និង Augmented Reality ហើយ​និង Connectivity Offerings ថ្មី​ដែល​រួម​មាន Drone-delivered Internet Service។

គួរ​បញ្ជាក់​ផង​ដែរ​ថា​F8 ត្រូវ​បាន​ប្រារព្ធឡើង​នៅ Fort Mason ក្នុង​រដ្ធ San Francisco ដែល​ជាកន្លែង​ដែល​ក្រុមហ៊ុន​មាន​ការ​រំពឹង​ទុក​ថា​នឹង​អាច​ធ្វើឲ្យការ​ផ្សព្វផ្សាយ​​ផលិតផល​បច្ចេកវិទ្យាខាង​ផ្នែក Software ថ្មីៗ​ក៏​ដូចជា​លក្ខណៈ​សម្បត្តិពិសេសៗ​របស់​ខ្លួនផ្តល់​ជូនទៅ​​ដល់​បណ្ដាអ្នក​ប្រើប្រាស់​ទូទាំង​ពិភព​លោក។

ប្រភព៖ BI

Like ផេក អាឡាដាំង Like Ahladang ដើម្បី​ទទួលបានពត៌មានជាច្រើនទៀត។​