genie
ឋាននរកនៃពិភពលោក

តើ​អ្នក​ធ្លាប់​បាន​ដឹង​ទេ​ថា​ នៅ​លើលោក​នេះ​មាន​កន្លែ​ង​មួយ​ដែល​មាន​សភាព​ដូចជា​ឋាន​នរក?​ បានចាត់ទុកថាជាឋាន​នរក​ព្រោះ​​តែ​​​ក​ន្លែង​​នោះ​​ពុំ​​មាន​​ឧស្ម័ន​​អុក​ស៊ីសែន​​ នេះ​ជា​ហេតុ​ដែល​មនុស្ស​រស់​នៅតំបន់​នោះ​ត្រូវ​ពាក់​របាំង​ឧស្ម៏ន​គ្រប់​ពេល​វេលា​។

ទិដ្ឋភាពប្រជាជនលើកោះMiyakejima

ក្នុង​ឆ្នាំ ២០០០​ កោះ​ Miyakejima ស្ថិត​ក្នុង​ប្រទេស​ជប៉ុន​ត្រូវ​បាន​បំផ្លាញ​ដោយ​សម្មភាព​​ភ្នំ​ភ្លើង​​ដែល​ផ្ទុក​​សារធាតុ​​ពុល​​។​ បន្ទាប់​​ពី​មាន​​បន្ទុះ​​​ភ្នំភ្លើង​​នេះ​កើត​​ឡើង​ រដ្ឋាភិបាល​​នៃ​​ប្រទេស​ជប៉ុន​បាន​​សុំ​​ឲ្យ​ប្រជាពលរដ្ឋ​នៅ​​កោះ​​នោះ​ចាក​ចេញ​​ទៅ​​នៅ​កន្លែ​ង​​ថ្មី។​ ប៉ុន្តែ​​បាន​​ប្រហែល​​រយៈពេល​ ៥ឆ្នាំ មនុស្ស​​ទាំង​នោះ​បាន​​វិល​ត្រលប់​​​មក​​នៅ​​កន្លែ​​ង​​ចាស់​វិញ​​ ទោះ​​គេ​ដឹង​​ថា​​ទី​នោះ​​មាន​​គ្រោះថ្នាក់​​ក៏​​ដោយ​​។ ព្រោះ​​ចង់​​រស់​​នៅ​​កោះ​​នោះ​​ មនុស្ស​​ទាំង​​អស់​​បាន​​ឯក​​ភាព​​គ្នា​​ពាក់​​ម៉ាស​​ឧស្ម័ន​​គ្រប់​​ពេលវេលា​ ទើប​​អាច​​រស់​នៅ​​បាន​។ ដោយ​​កោះ​​នោះ​​មាន​​សភាព​​ចម្លែក​ បណ្តាល​​ឲ្យ​​មាន​​អ្នក​​ចង់​​ទៅ​​ទស្សនា​​នៅ​​ទី​នោះ​​ ត្រូវ​តម្រូវ​ឲ្យ​​ពា​ក់​​របាំង​​ឧស្ម័ន​ដើម្បី​​​ធ្វើ​​ការ​កំសាន្ត​​។ អ្វី​​ដែល​​អ្នក​​អាច​​​​​កំសាន្ត​​លេង​​បាន​​នៅ​ទី​នោះ​​មាន​​ដូចជា​ ការ​​ឡើង​​ភ្នំ និង​​​មុជ​​​ទីក​​​ក្នុង​​សមុទ្រ​ជាមួយ​​ពពួក​​ត្រី​​ Dolphins។​

13DOC
ភ្នំ Fukushima

សព្វ​ថ្ងៃ​នេះ​អ្នកស្រុក​នៅ​តំបន់កោះ​ Miyakejima មិន​ចាំបាច់​ពាក់​របាំង​ឧស្ម័ន​គ្រប់​ពេល​វាលា​នោះ​ទេ តែ​ក៏​មិន​អាច​អត់​ប្រើ​វា​ដែរ​ ព្រោះ​​​​​​ដើម្បី​ការ​ពារ​ពួក​គេ​ឲ្យ​ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ដែល​នឹក​ស្មា​ន​មិន​ដល់​មួយ​ចំនួន​។ តំបន់​ដីកោះ​មួយ​នេះ​គឺ​ពិបាក​នឹង​ឲ្យ​មនុស្ស​ផ្សេង​មក​រស់នៅ​បាន​ណាស់​ ដោយសារ​​វាអាច​កើត​មាន​គ្រោះ​ថ្នាក់​គ្រប់​ពេល​​វេលា​។ ​ទោះ​បី​ជា​ប្រជាជន​រស់នៅ​តំបន់​នោះ​មាន​ភាព​ងាយស្រួ​ល​ជាង​​មុន​ក៏​ដោយ​ តែ​រដ្ឋាភិ​បាល​ជប៉ុន​​​ មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រជាជន​ប្រមាណ​ជាង​ ៣០០០នាក់ ដែល​រស់​នៅ​ទី​នោះ​ថា​នឹង​អាច​ទទួល​រង​គ្រោះថ្នាក់​ដោយ​សារ​រំភាយ​សារធាតុ​​វិទ្យុសកម្ម​ដែល​ភាយ​ចេញ​ពីភ្នំ Fukushima

Facebook Comments