genie
ទី លឹមកុសល៖ អាហារូបករណ៍ YSEALI ល្អសំរាប់និស្សិតខ្មែរ

តើ​អ្នក​ធ្លាប់​បាន​ផ្លាស់​ប្តូរ​ការ​សិក្សា​ទៅ​ក្រៅ​ប្រ​ទេស​ដែរ​រឺ​ទេ?​ នេះ​គឺ​ជា​បទ​ពិសោធន៍​មួយ​ដ៏​ល្អ​សំរាប់​សិស្ស ​និង​និស្សិត​​ស្ថិត​ក្នុង​ពេល​កំពុង​សិក្សា​ដើម្បី​ស្វែង​យល់​ចំណេះ​ដឹង​ និង​វប្បធម៌​ថ្មី​ៗ​ក្នុង​ជីវិត។​ ទី​ លឹម​កុសល​ គឺ​ជា​និស្សិត​ម្នាក់​ដែល​បញ្ចប់​ការ​សិក្សា​​មុខ​ជំនាញ​សិក្សា​អន្តរជាតិ​នៅ​វិទ្យា​ស្ថាន​ភាសា​បរទេស​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​គាត់​ទើប​តែ​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​សិក្សា​នៅ​សហរដ្ឋ​អាមេរិកតាម​រយៈ​អាហារូបករណ៍ Young Southeast Asian Leaders Initiatives (YSEALI) Academic Fellowship ​របស់​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក។ កុសល​មាន​គំរោង​អនាគត​ចង់​ក្លាយ​ជា​មនុស្ស​មួយ​រូប​ដែល​អាច​ផ្លាស់​ប្តូរ​សង្គមរបស់​លោក​ ដោយការ​បង្កើត​ជំនួញ​​សំរាប់​ផ្លាស់​ប្តូរ​សង្គម និងអាច​​ដោះ​ស្រាយ​បញ្ហា​សង្គម​នានា​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា។

kosal

អាហារូបករណ៍​ YSEALI ​បាន​ផ្តល់​ឱកាស​ដល់​ កុសល ​ដើម្បី​ធ្វើ​ដំណើរក៏​ដូច​ជា​រៀប​ចំ​​គំរោងអំពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សហគ្រិន​សង្គម​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ នេះ​បាន​ក្លាយ​ជា​បទ​ពិសោធន៍​មួយ​សំរាប់​ជា​ទុន​ទៅ​ដល់​ការ​ធ្វើ​ជំនួញ​មួយ​របស់​លោក​នៅ​ថ្ងៃ​អនាគត។

កុសល​ បាន​ប្រាប់​ថា​អាហារូបករណ៍នេះ​ផ្តល់​សំរាប់​បុគ្គល​ណា​ដែល​មាន​ភាព​ជាអ្នកដឹក​នាំសំរាប់​សហគមន៍​របស់​ពួក​គេ និង​មាន​សមត្ថភាព​ផ្លាស់​ប្តូរ​សង្គម និង​ជា​ពិសេស​ជា​មនុស្ស​ដែល​មាន​បទ​ពិសោធន៍​ និង​ចំណេះ​ដឹង​។​ អាហារូបករណ៍​នេះ​ចង់​បាន​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​សហគ្រិនភាព និង​ដោះ​ស្រាយ​បញ្ហា​សង្គម​តែ​ប៉ុណ្ណោះ។​

កុសល​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​និស្សិត​ដើម្បី​ដាក់​ពាក្យ​អាហារូបករណ៍​នេះ ដោយ​រូប​លោក​ផ្តល់​ជា​យោបល់​មួយ​ចំនួន​ដូច​ជាដំបូង​ពួកគេ​ត្រូវ​ការ​សន្សំ​ពិន្ទុ IELTS ចាប់​ពី​ ៦.៥ ឡើង និង​មាន​បទ​ពិសោធន៍​ការ​ងារ​សង្គម ការ​ងារ​ស្ម័គ្រ​ចិត្ត និង​បាន​ចូល​រួម​ព្រឹត្តិការណ៍​សង្គម​នានា។​ ប៉ុន្តែ​លោក​គិត​ថាសំរាប់​ពិន្ទុ GPA វិញ មិន​មែន​ជា​បញ្ហា​ប្រឈម​ខ្លាំង​នោះ​ទេ។

ក្នុង​ការ​ដាក់​អាហារូបករណ៍​នេះ​ដែរ​ កុសល​​បាន​​យល់​ថាការ​ដែល​ព្យា​យាម​និយាយ​លើក​អំ​ពី​ខ្លួន​ឯង​ខ្លាំង​ពេក​ក្នុង​ពេល​សម្ភាសន៍ មិន​ទទួល​បាន​ជោគ​ជ័យ​ទេ ពី​ព្រោះ​វា​ធ្វើ​ឲ្យ​បេក្ខ​ភាព​បង្កើត​​ភាព​សង្ស័យ​ច្រើន​ដល់​​​គណៈ​មេ​ប្រ​យោគ។ មួយ​វិញ​ទៀត​ បេក្ខជន​​ត្រូវ​មាន​សមត្ថភាព​សរសេរ​ តែង​សេច​ក្តី​អំ​ពី​ខ្លួន​ឯង​ (personal statement)។

kosal

ជា​ការ​ពិត​ណាស់​ លោក​បាន​​និយាយ​ថា​ការ​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចំនួន​ប្រាំ​សប្តាហ៍​មិន​មាន​ភាព​ងាយ​ស្រួល​ទេ ពី​ព្រោះ​មក​ពី​អាកាស​ធាតុ​ក្នុង​ប្រទេស​នេះ​​ខុស​ពី​អាកាស​ធាតុ​​​ត្រូ​ពិច​នៃ​តំបន់​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ​លោក​ពិត​ជា​ចង់​ឲ្យ​និស្សិត​ខ្មែរ​ជា​ច្រើន​បាន​ទៅ​ដល់​ទី​នោះ​ដូច​លោក​អញ្ចឹង​ដើម្បី​ទទួល​យក​បទ​ពិសោធន៍​ដ៏​ល្អ​នេះ។ បើ​សិន​មាន​និស្សិត​ខ្មែរ​មាន​គោល​បំ​ណង​ចង់​ដាក់​អាហារូបករណ៍​នេះដែរ​ កុសល​គ្រាន់​តែ​មាន​ពាក្យ​ផ្តាំ​ផ្ញើរ​ខ្លះ​ៗ​ដូច​ជា ត្រូវ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ខ្ពស់ ពិត​ជា​ចង់​សិក្សា​ពី​វប្បធម៌​ថ្មី និងគួរ​គិត​ថា​​​ខ្លួន​​នឹង​ត្រ​ឡប់​មក​វិញ​អាច​ផ្លាស់​ប្តូរ​សង្គម​បាន។

អស់​រយៈ​ពេល​ប្រាំ​សប្តាហ៍​ ទី លឹម​កុសល មាន​គំរោង​មួយ​ក្រោយ​ពី​ត្រ​ឡប់​មក​ប្រ​ទេស​កម្ពុជា​វិញ។ នោះ​គឺ​ចាប់​ផ្តើម​​បង្កើត​ផែន​ការ​ជំនួញ​សំរាប់​សង្គម​មួយ​ថ្មី និង​ស្វែង​រក​ថវិកា​គាំទ្រ​ដើម្បី​ចាប់​ផ្តើម​ជំនួញ​របស់​គាត់​ក្នុង​ពេល​ឆាប់​ៗ។

TY LIMKOSAL: “For five weeks of my stay in the US, I’ve learnt a good set of skills which are very useful for my personal and professional development.”

Like ផេក អាឡាដាំង facebook-logo-2 ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

kosal

kosal

kosal

kosal