genie
ស្បែក​ជើង​ប៉ាត់​តា​ដែល​ផ្ដល់​អោយ​អ្នក​នូវ​បទ​ពិសោធន៍​បច្ចេក​វិទ្យាថ្មីសម្រាប់​ធ្វើការ​ផ្លាស់​ប្ដូរ​រូបភាព​តាម​ចិត្ត

ShiftWear-sneaker

កាល​ពី​ដើម​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ក្រុមហ៊ុន Shiftwear បាន​ដាក់​បង្ហាញ​ស្បែក​ជើង​ប៉ាត់​តា​ដ៏គួរ​អោយ​ទាក់​ទាញ​របស់​ខ្លួន​ និង​​បំពាក់​ជាមួយ​អេក្រង់​ដែល​អាច​បង្ហាញ​រូបភាព​ដ៏​ស្រស់​ស្អាត​កម្រិត HD ជា​ច្រើន​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ដោយ​ធ្វើ​ការ​កំណត់​និង​ផ្លាស់​ប្ដូរ​រូបភាព​ទាំង​នោះ​នៅ​ក្នុង​កម្មវិធី​ទូរសព្ទ័ Tablet និង​កំព្យូរទ័រ​បាន​យ៉ាង​ងាយ​ស្រួល ។ លក្ខណៈ​ពិសេស​ដែល​ធ្វើ​អោយ​ស្បែក​ជើង​មួយ​នេះ​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នោះ​គឺ​វា​អាច​បត់​បែន​ទៅ​តាម​ចលនា​របស់​អ្នក​និង​មាន​សភាព​មិន​ជ្រាប​ទឹក ជា​ពិសេស​ទៅ​ទៀត​នោះ​វា​អាច​បង្ហាញ​រូប​ភាព​បាន​យ៉ាង​ភ្លឺ​ច្បាស់​ល្អ​នៅ​ពេល​ថ្ងៃផង​ដែរ​ ។ លើស​ពី​នេះ​ទៅ​ទៀត​វាបាន​បំពាក់​មក​ជា​មួយ​បច្ចេកវិទ្យា WALK-N-CHARGE TECH ដែល​ធ្វើ​អោយ​អ្នក​ពុំ​ចាំ​បាច់ខ្វាយ​ខ្វល់​ទៅ​លើការ​សាក​ថ្មឡើយ ពីព្រោះ​អំ​ឡុង​ពេល​អ្នក​ដើរ​គឺ​ជា​ពេលដែល​អ្នក​កំពុង​តែ​សាក​ថ្ម​ទៅ​ហើយ ។​

ប្រភព៖ shiftwear

Facebook Comments