ថ្ងៃអនាគត Robot នឹងជំនួសឲ្យមនុស្សពិត?

មនុស្សយន្ត Robot​ មើលទៅមានសភាព​គួរ​ឲ្យខ្លាច ក៏ប៉ុន្តែមនុស្សយន្តនេះត្រូវបាន​គេបង្កើត​ដើម្បីជួយសម្រាលដល់ភាពងាយស្រួល​របស់មនុស្ស​នៅថ្ងៃអនាគត ដែលត្រូវបាន​រួមបញ្ចូលនូវរូបរាងមនុស្ស​ និង​​បច្ចេកវិទ្យាខាងប្រាជ្ញាស្មារតីរួមគ្នា។

លោក David Hanson បានដឹកនាំ​បង្កើត និងកែច្នៃ មនុស្សយន្ត​ Sophia ឡើង ដោយប្រើប្រាស់បច្ចេកវិទ្យាជំនាន់ក្រោយបង្អស់។ លោក Hanson បាននិយាយថា “គោល​បំណងក្នុងការបង្កើត មនុស្សយន្តនេះឡើងមកគឺដើម្បីបំរើក្នុងការថែទាំសុខភាព​ ការព្យាបាល​ជម្ងឺ ការអប់រំ និងបំរើអតិថិជន។”

លោកបានបន្ថែម​ទៀតថា​ នៅថ្ងៃខាងមុខ​ មនុស្សយន្តនឹងមានលក្ខណៈដូចមនុស្សសុទ្ធសាធ ដែលពួកគេអាច ដើរ លេង បង្រៀន​ ជួយ និងបង្កើតទំនាក់ទំនង​ជាមួយមនុស្សបាន។

មនុស្សយន្តនេះ​ត្រូវបានបង្កើតឡើង​ដោយមានមុខដូចមនុស្សពិតៗ ដើម្បីងាយស្រួល​ក្នុងការប្រមូលទិន្នន័យ​ នៅពេលដែលមនុស្សជួបប្រទះនូវស្ថានភាពខុសៗគ្នា។ លោកបានថ្លែងថា “ធ្វើបែបនេះគឺអាចជួយបង្ការភាពរអាក់រអួល និងគ្រោះថ្នាក់នៅពេលដែលធ្វើការវិវត្តពេលក្រោយ។”

ទស្សនាវីដេអូ៖

ប្រភព៖ CNBC

Like ផេក អាឡាដាំង facebook-logo-2 ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments