genie
Liverpool ទម្លាក់ Man Utd ចេញពី Europa League ខណៈ Louis Van Gaal រងសម្ពាធកាន់តែខ្លាំង

ការដែល Liverpool យកឈ្នះហើយទម្លាក់ Man Utd ពី Europa Leauge កាលពីយប់មិញប្រហែលមិនមែនជារឿងដែលត្រូវភ្ញាក់ផ្អើលខ្លាំងទេ ប្រសិនបើលោកគ្រួបង្វឹកស្តេចយុទ្ធសាស្រ្ត Louis Van Gaal មិននិយាយច្រើនមុនពេលប្រកួត។ ដោយឡែកដោយមានទំនុកចិត្តខ្ពស់ពេក លោក LVG ហាក់មើលងាយគូរសត្រូវ Liverpool ដែលបានយកឈ្នះក្រុមលោកម្តងហើយកាលពីជើងទី១នោះ បានធ្វើឲ្យ ManU ធ្លាក់ចេញពី Europa League យ៉ាងអាម៉ាស់។

“តើអនាគតរបស់ក្លឹបបិសាចក្រហម Manchester United នឹងទៅជាយ៉ាងណា?” នេះប្រហែលជាមិនមែនជាសំនួរដែលត្រូវសួរក្នុងពេលនេះទេ។ ផ្ទុយទៅវិញ នៅពេលនេះចំណាប់អារម្មណ៍អ្នកតាមដានវិស័យកីឡាបាលទាត់ទាំងឡាយកំពុងផ្តោតខ្លាំងទៅលើអនាគតរបស់លោក Van Gaal ទៅវិញទេ។ ក្នុងកិច្ចសម្ភាសក្រោយការប្រកួត លោក LVG ខ្លួនឯងក៏បានសម្តែងចំណាប់អាម្មណ៍ថាលោកកំពុងស្ថិតក្រោមសម្ពាធម្តងទៀតក្រោយបរាជ័យមួយនេះ។ តើលោក Van Gaal នឹងត្រូវចាកចេញពេលបញ្ចប់រដូវកាលនេះ ឬយ៉ាងណា?

LVG