genie
ក្មេងស្រីអាយុ ២ ខួប​ម្នាក់​បាន​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ការ​ញ៉ាំ​ម្ទេស​ហឹល

AAEAAQAAAAAAAAP0AAAAJDc2OWQzMjBjLTIwMTUtNDQ5OC04YjlkLTczNTJhYmRiNzliMw

វេជ្ជបណ្ឌិតនៅក្នុងប្រទេស​ឥណ្ឌា​បាន​និយាយ​ថា​ក្មេង​ស្រី​អាយុ ២ ឆ្នាំ​ម្នាក់​បាន​ឈ្លក់​ស្ទើរ​តែ​ស្លាប់​បន្ទាប់​ពី​នាង​បាន​ញ៉ាំ​ម្ទេស ដែល​បណ្តាល​ឱ្យ​ក្អក​ និង​មាន​សារធាតុ​រាវ​ចូល​ទៅ​ក្នុង​សួត​របស់​នាង។

គ្រូពេទ្យ ដែល​បម្រើ​ការ​ក្នុង​វិទ្យាស្ថាន​វិទ្យា​សាស្ត្រ​វេជ្ជសាស្រ្តរបស់​ឥណ្ឌា​ក្នុង​ក្រុង​ញ៉ូដេលី បាន​ឱ្យ​ដឹង​ថា​ក្មេង​ស្រី​រូប​នេះ​​បាន​ដឹង​ខ្លួន​បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​មន្ទីពេទ្យ ប៉ុន្តែ​ជា​អកុសល​​នាងបាន​ស្លាប់​​ទៅ​វិញ​ក្នុង​​រយៈ​​ពេល ២៤ ម៉ោង​​ក្រោយ។

បើយោងតាម​​ក្រុមអ្នកស៊ើបអង្កេត ក្មេង​ស្រី​នេះ​បាន​ខាំ​ម្ទេស​ហឹល។ បន្ទាប់​មក បាន​ចាប់​ផ្តើម​ក្អក​ និង​ក្អួត​ចង្អោល។ នាង​បាន​សន្លប់ និង​ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ។

គ្រូពេទ្យដែលធ្វើការវិនិឆ្ឆ័យ បាន​ឱ្យ​ដឹង​ថា​ការ​ស្លាប់​របស់​ក្មេង​ស្រី​នេះ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​សារធាតុរាវ​ក្នុង​ក្រពះ​របស់​នាង​បាន​ជ្រាប​ចូល​ទៅ​ក្នុង​បំពង់​ដង្ហើម បន្ទាប់​ពី​នាង​បាន​ក្អួត​ជា​ច្រើន​លើក​ច្រើន​សារ។

លោកវេជ្ជបណ្ឌិត Chittaranjan Behe​​ra បាន​និយាយ​ថា ជា​ធម្មតា​រាងកាយ​ការពារ​ខ្លួន​វា​ដោយ​សកម្មភាព​នៃ​ការ​ក្អក។ ប៉ុន្តែ​នៅ​ក្នុង​ករណី​របស់​កុមារ រំញ៉ោច​នៃ​ការ​ក្អក​នេះ​គឺ​អាច​ធ្វើ​អោយ​កុមារ​លែង​មាន​សម្មភាព​ពី​ព្រោះ​តែ​ការ​​បាត់​បង់​ស្មារតី ដែល​ជា​កត្តា​ឈាង​ទៅ​ដល់​ការ​បាត់​បង់​ជីវិត។

ជាទូទៅ ជម្ងឺនេះ​ក៏​ឧស្សារ​កើត​មាន​ផង​ដែរ​ចំពោះ​អ្នក​ដែល​សេព​គ្រៀង​ស្រវឹង។

 

ប្រភព៖ Worldwideweirdnews

Facebook Comments