សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្ត។
គន្លឹះទី១: ផ្តល់ឧទាហរណ៍ជាក់លាក់
បើអ្នកឆ្លើយសំណួរដែលមានលក្ខណៈអរូបិយ ត្រូវបង្ហាញឧទាហរណ៍ឲ្យបានច្បាស់លាស់ដើម្បីគាំទ្រនូវចម្លិិើយរបស់អ្នក។ អ្នកផ្តល់អាហារូបករណ៍គេចង់ឃើញភស្តុតាងជាក់ស្តែងជាជាងការនិយាយដោយគ្មានអ្វីមកបញ្ជាក់។
គន្លឹះទី២: ដាក់ពាក្យសុំតែពេលដែលអ្នកបំពេញតាមលក្ខខណ្ឌរបស់គេ
ចូរអានគ្រប់តំរូវការរបស់អាហារូបករណ៍ (all the scholarship requirements) និងការណែនាំរបស់គេយ៉ាងប្រុងប្រយ័ត្ន ហើយធ្វើឲ្យប្រាកដថាអ្នកបំពេញតាមលក្ខខណ្ឌរបស់គេមុននឹងសម្រេចដាក់ពាក្យសុំ។ ពាក្យសុំរបស់អ្នកនឹងមិនត្រូវបានគេយកមកពិចារណានោះទេបើសិនជាអ្នកមិនបំពេញតាមលក្ខខណ្ឌរបស់គេនោះទេ។
គន្លឺះទី៣: កំណត់ពីគោលបំណងរបស់អ្នកផ្តល់អាហារូបករណ៍
ព្យាយាមឈ្វេងយល់ពីគោលបំណងរបស់ម្ចាស់ឧបត្ថម្ភរបស់កម្មវិធីអាហារូបរណ៍ថាគេចង់បានអ្វី។ តើគេចង់ជំរុញឲ្យមានការចាប់អារម្មណ៍លើមុខវិជ្ជាណាមួយ? តើគេចង់បណ្តុះបណ្តាលអនាគតអ្នកដឹកនាំរឺ? បើសិនជាអ្នកយល់ច្បាស់ពីគោលបំណងរបស់កម្មវិធីអាហារូបករណ៍ទាំងនោះ អ្នកអាចមានឱកាសខ្ពស់ក្នុងការទទួលបានជោគជ័យ។
គន្លឺះទី៤: បំពេញទម្រង់ពាក្យសុំអាហារូបករណ៍ឲ្យបានគ្រប់ចំនុច និងតាមការណែនាំ
មានបេក្ខជនច្រើនណាស់ដែលធ្វើមិនបានត្រឹមត្រូវទៅតាមការណែនាំដែលមាននៅក្នុងទម្រង់ពាក្យសុំអាហារូបករណ៍។
ចូរផ្តល់គ្រប់ចម្លើយដែលគេសួរ ប៉ុន្តែជៀសវាងផ្តល់នូវអ្វីដែលគេសួរ។ វាអត់ប្រយោជន៍ ហើយអ្នកនឹងធ្វើឲ្យគណៈកម្មការលែងពិចារណានូវពាក្យសុំរបស់អ្នកទៀតផង។
ធ្វើយ៉ាងណាឲ្យប្រាកដថាអ្នកបំពេញគ្រប់ចំនុចទាំងអស់។ បើសំណួរហ្នឹងមិនទាក់ទងនឹងខ្លួនអ្នក ចូរបញ្ជាក់ប្រាក់គេ កុំទុកឲ្យទទេរ។
គន្លឺះទី៥: បំពេញទម្រង់ពាក្យសុំឲ្យមានរបៀបរៀបរយ
បើអ្នកទទួលពាក្យសុំដែលត្រូវបំពេញដោយដៃ គួរតែថតចម្លងទុក ២រឺ៣ច្បាប់ ហើយបំពេញព្រាងសិនដើម្បីជៀសវាងកំហុស។
បន្ទាប់ពីបំពេញរួចរាល់ហើយ ត្រូវអានឡើងវិញដើម្បីត្រួតពិនិត្យកំហុស។ ប្រយ័ត្នណាព្រោះគេងាយនឹងមើលឃើញកំហុសរបស់អ្នកណាស់។
គន្លឺះទី៦: សរសេរពីការសម្រេចកិច្ចការរបស់អ្នក (Accomplishment Resume)
ចងក្រងនូវតារាង Accomplishment របស់អ្នក។ វាអាចប្រាប់អ្នកពីចំនុចខ្លាំងរបស់អ្នក និងរៀបចំខ្លួនបានល្អក្នុងការបំពេញទម្រង់ពាក្យសុំ។
ឲ្យតារាង Accomplishment របស់អ្នកទៅអ្នកដែលសរសេរ (គ្រូ ឬក៏ចៅហ្វាយ) លិខិតយោង (letters of recommendation) ឲ្យអ្នក។ ពួកគេនឹងអាចសរសេរបានល្អពីអ្នក។
គន្លឺះទី៧: យកចិត្តទុកដាក់ចំពោះថ្ងៃផុតកំណត់ទទួលពាក្យ
ដាក់អាហារូបករណ៍មិនទាន់ថ្ងៃផុតកំណត់ទទួលពាក្យ ស្មើនឹងធ្លាក់ ១០០%។ សូមប្រយ័ត្នឲ្យមែនទែន។ យកល្អដាក់ឲ្យបាន ១សប្តាហ៍មុនថ្ងៃកំណត់។
គន្លឺះទី៨: ស្នើឲ្យមិត្តភក្តិ រឺអ្នកស្គាល់ជួយត្រួតពិនិត្យទម្រង់ពាក្យសុំរបស់អ្នក
វាជារឿងល្អបើសិនអ្នកអាចស្នើរឲ្យនរណាម្នាក់ជួយត្រួតពិនិត្យមើលទម្រង់បែបបទរបស់អ្នកដើម្បីជៀសវាងកំហុសដោយអចេតនា។
ត្រូវចងចាំថា ទម្រង់ពាក្យសុំរបស់អ្នកជាអ្នកតំណាងឲ្យអ្នក
Like ផេក អាឡាដាំង ដើម្បីទទួលបានពត៌មានជាច្រើនទៀត។