អោយតែបុរសមានសាច់ដុំ គឺសង្ហារ?

សព្វថ្ងៃ កីឡា​កាយវប្បកម្ម កំពុង​មានប្រជាប្រិយភាពចំពោះបុរសក្នុងប្រទេសកម្ពុជា។​ អាចនិយាយបានថាកីឡានេះរីក​ដុះដាល​​ខ្លាំងក្លាដែរបន្ទាប់ពីវិស័យបាល់ទាត់។ ​ក្លិបកីឡាមួយចំនួនដូចជា គីងកុង The Place និង Superfit Fitness and Health Club គឺជាទីកន្លែងដែល​បុរស​ជា​ច្រើន​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​រូបរាង​របស់​ពួក​គេ​​ដើម្បី​ក្លាយ​ជា​បុរសសង្ហារ និង​មាំ​មួន​។​​ តើអោយតែបុរសមានសាច់ដុំ ពិតជាសង្ហារមែនរឺ? ខាងក្រោមគឺជាវីដេអូពត៌មានខ្លីមួយអំពីកីឡាកាយវប្បកម្មដោយធ្វើឡើងដោយវិទ្យុអាស៊ីសេរី។

មិនទាន់ចប់នោះទេ​ តាមពិតបុរសគិតថាខ្លួនមានសាច់ដុំគឺ សង្ហារ​ ហើយ។​ ក៏ប៉ុន្តែសំរាប់នារីវិញ សាច់ដុំមិនមែនកំណត់ច្បាប់សង្ហារទាំងអស់នោះទេ។ រូប​ទាំង​៦​ខាង​ក្រោម​ បង្ហាញ​ពី​មតិ សង្ហារ របស់​នារី​លើ​រូបរាង​កាយ​មនុស្ស​ប្រុសតាម​លំដាប់​។​

Women's Favourite Body of Men
មតិនារី និងបុរសលើរាងកាយមនុស្សប្រុស

ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​នារី​ចូលចិត្ត​សាច់ដុំ​របស់​មនុស្សប្រុស​ខុស​ពី​អ្វី​ដែល​បុរស​រំពឹង​ទុក​។ រូបរាង​តាម​លំដាប់​ទាំង​៦​ខាងលើ​បាន​បង្ហាញ​ពី​ភាគរយ​នៃ​ការ​ចូលចិត្ត​ រឺ​អ្វី​ដែល​ខាង​នារី​យល់ថា​ សង្ហារ។​ ដូចជា​រូបភាព​ទី​១​របស់​តារា​ភាពយន្ត​ហូលីវូដ​ដ៏​ល្បី​គឺ​លោក​ Brad Pitt​ ត្រូវបាននារីចូលចិត្តច្រើនជាងគេរហូតដល់៧២.៥% និង​​រូបភាព​​ទី​២​របស់​តន្រ្តីករ​  Henry Rollins​ ទទួលបានការចូលចិត្ត១១.៨%។​

សារដ៏សំខាន់ក្នុងអត្ថបទនេះគឺស្ថិតនៅត្រង់រូបភាពទី៦។ ក្រុមនារីបែបញ្ចេញមតិថារូបភាពទី៦​របស់​​ Frank Zane មិនមានរាងសង្ហារឡើយ បើនិយាយអោយចំគឺគួរអោយខ្លាច​។ ចំណែក​ខាង​បុរស​វិញ​ ពួក​គេ​គិត​ថា​រូបភាព​ទី​៦​របស់​​ Frank Zane ដែល​ជា​អ្នក​កាយ​វប្បកម្ម​ដ៏​ល្បី​ និង​ជា​ម្ចាស់​ពាន​រង្វាន់​ Mr. Olympia ​មាន​រូបរាង​ជាបុរសពិតដែល​ពួក​គេ​គិត​ថា​ សង្ហារ ​ទៅវិញ​។​ ដើម្បីរកមូលហេតុខុសគ្នានេះ គួរតែមានការសិក្សាចិត្តសាស្រ្តមួយរវាងបុរសនិងនារីលើបញ្ហានេះ៕

 


 

Facebook Comments