សិក្ខាសិលាសម្រាប់អ្នកតែងនិពន្ធតំបន់មេគង្គលើកទី៥

សិក្ខាសិលា ដែលមានការចូលរួមពីសំណាក់អ្នកនិពន្ធ និងអ្នកស្រាវជ្រាវ នឹងពង្រឹងសមត្ថភាពក្នុងការគិត និងបង្កើតអត្ថបទសរសេរទៅលើបញ្ហាបរិស្ថាន និងការអភិវឌ្ឈន៍ ដែលកំពុងតែកើតមាននៅពេលបច្ចុប្បន្ននៅក្នុងតំបន់ទន្លេមេគង្គ។ អ្នកនិពន្ធដែលមានបទពិសោធន៍តិចតួចក៏នឹងត្រូវបានផ្ដល់ឱកាស ក៏ដូចជាជំនួយ ដើម្បីពង្រាង និងសរសេរអត្ថបទរបស់ពួកគេដែរ។

កម្មវិធីនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៧-៨ កក្ដដា ២០១៨ នៅបាងកក ប្រទេសថៃ។

ចំនួនដែលជ្រើសរើសមានរហូតដល់១០នាក់។ សម្រាប់បេក្ខជនដែលជាប់ជាស្ថាពរ រាល់ការចំណាយទាំងអស់ក្នុងការចូលរួមកម្មវិធីនេះជាបន្ទុករបស់កម្មវិធី។

របៀបដាក់ស្នើ (ត្រូវតែជាភាសាអង់គ្លេស)៖

  • សរសេរសង្ខេបអត្ថបទខ្លីមួយដែលមានប្រវែង៣០០ពាក្យ (ជាភាសាអង់គ្លេស)
  • រូបភាពដែលពាក់ព័ន្ធនឹងអត្ថបទ
  • ស្រង់សម្ដី១ពីជនដែលអ្នកបានសម្ភាសន៍ពាក់ព័ន្ធនឹងអត្ថបទ
  • បកស្រាយថាហេតុអ្វីបានជាអត្ថបទនោះមានសារៈសំខាន់ចំពោះអ្នក
  • សរសេរជីវប្រវត្តិនៃការងារបច្ចុប្បន្ន និង/ឬការសិក្សា (មិនអោយលើសពី១០០ពាក្យ)

ផុតកំណត់៖ ថ្ងៃទី១៥ មិថុនា ២០១៨

ផ្ញើឯកសាររបស់អ្នកទៅកាន់ Paw Sriprasit តាមរយៈ Email: [email protected]

Facebook Comments