អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រខែ្មរក្រហមក្នុងស្មាតហ្វូន

ក្រោមគម្រោងសំណងមួយដែលស្នើឡើងសម្រាប់ភាគីដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង 00២/០២ “អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រខែ្មរក្រហម ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (មជ្ឍមណ្ឌលបុប្ផាណា)។ ហើយគម្រោងមួយនេះទៀតសោធក៏ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ ក្នុងនាមជាដៃគូសហប្រតិបត្តិការ។

គោលបំណងនៃការបង្កើតកម្មវិធី (App) នេះឡើងគឺដើម្បី៖

១. បង្កើតកម្មវិធីប្រព័ន្ធផ្សព្វផ្សាយចម្រុះបែបអប់រំដែលមានគុណភាព និងមានភាពច្នៃប្រឌិត

២. អប់រំយុវជនកម្ពុជាអំពីប្រវត្តិសាស្រ្តខែ្មរក្រហម ដោយប្រើប្រាស់កម្មវិធីបង្កើតឡើងនេះ

៣. បង្កើនការប្រើប្រាស់កម្មវិធីរៀនសូត្រនេះអោយបានជាអតិបរមានៅកម្រិតជាតិ និងកម្រិតអន្តរជាតិ

ក្នុងកម្មវិធីសិក្សាប្រវត្តិសាស្ត្រខែ្មរក្រហមនេះត្រូវបានបែងចែកចេញជា៨ជំពូក រួមមាន៖

  • ជំពូក១៖ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម
  • ជំពូក២៖ ខ្មែរក្រហមដណ្ដើមបានទីក្រុងភ្នំពេញ
  • ជំពូក៣៖ តើខ្មែរក្រហមកំណត់ជីវភាពប្រចាំថ្ងៃយ៉ាងដូចម្តេច
  • ជំពូក៤៖ គោលនយោបាយ និងមនោគមវិជ្ជាខ្មែរក្រហម
  • ជំពូក៥៖ រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ
  • ជំពូក៦៖ ប្រព័ន្ធសន្តិសុខ
  • ជំពូក៧៖ ការដូលរលំនៃកម្ពុជាប្រជាធិបតេយ្យ
  • ជំពូក៨៖ ដំណើរឆ្ពោះទៅរកយុត្តិធម៌
  • អត្ថបទគួរយល់ដឹងបន្ថែម

ដើម្បីប្រើប្រាស់បាន៖

  • សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ( https://goo.gl/sFH4xR) សូមចូលទាញយកតាម Play Store ហើយវាយពាក្យ Khmer Rouge History នៅលើប្រអប់ Search រួចចុចពាក្យ INSTALL ។
  • សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ iOS ( https://goo.gl/uWDF96) សូមចូលទាញយកតាម App Store ហើយវាយពាក្យ Khmer Rouge History នៅលើប្រអប់ Search រួចចុចពាក្យ GET ដើម្បី INSTALL ។
Facebook Comments