អាហារូបករណ៍សម្រាប់ថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ និងអភិបាលកិច្ចល្អនៅប្រទេសអាឡឺម៉ង់

សាធរណរដ្ឋសហព័ន្ធអាឡឺម៉ង់ផ្ដល់អាហារូបករណ៍សម្រាប់ថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ និងអភិបាលកិច្ចល្អ ឆ្នាំ២០១៩ ដល់បណ្ដាប្រទេសជាច្រើន ដែលក្នុងនោះក៏មានកម្ពុជាដែរ។

កម្មវិធីអាហារូបករណ៍នេះជ្រើសរើសបេក្ខជនដោយផ្អែកទៅលើ៖

  • លទ្ធផលនៃការសិក្សាកន្លងមក
  • ចំណេះដឹងផ្នែកភាសាអង់គ្លេស (និងភាសាអាឡឺម៉ង់)
  • ការចូលរួមផ្នែកនយោបាយ និងសង្គម
  • ការពិពណ៍នាបញ្ចុះបញ្ចូល (Convincing Description) ទៅលើមុខវិជ្ជាដែលទាក់ទង និង Personal Motivation សម្រាប់គម្រោងសិក្សានៅក្នុងប្រទេសអាឡឺម៉ង់ និងការរំពឹងទុកពីអត្ថប្រយោជន៍បន្ទាប់ពីត្រឡប់មកកាន់ប្រទេសកំណើតវិញ។

សម្គាល់៖

  • គម្លាតនៃពីការបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងការដាក់ពាក្យស្នើសុំនេះ មិនអោយលើសពី៦ឆ្នាំ។
  • បេក្ខជននឹងមិនត្រូវបានគេជ្រើសរើស ប្រសិនបើជននោះធ្លាប់ស្នាក់នៅក្នុងប្រទេសអាឡឺម៉ង់លើសពី១៥ខែ គិតត្រឹមពេលផុតកំណត់នៃការដាក់ពាក្យ។

រាល់មុខជំនាញនៃថ្នាក់អនុបណ្ឌិតមានលក្ខខណ្ឌផ្សេងៗទៀតទៅតាមមុខជំនាញ ហើយបេក្ខជនទាំងអស់ត្រូវតែបំពេញអោយគ្រប់លក្ខខណ្ឌទាំងនោះ។

ផុតកំណត់ថ្ងៃទី៣១ កក្កដា ២០១៨

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងទៅកាន់សាកលវិទ្យាល័យដែលអ្នកចងរៀន ដែលមានបង្ហាញនៅក្នុងព័ត៌មានលម្អិតខាងក្រោមនេះ។

ពាក្យស្នើសុំ៖ https://www.daad.de/medien/deutschland/stipendien/formulare/application_form.pdf

ព័ត៌មានលម្អិត៖ https://www.daad.de/medien/deutschland/stipendien/formulare/ausschreibung-helmut-schmidt-programm-2018-engl.pdf

Facebook Comments