អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ទៅ​សិក្សា​នៅ​ប្រទេសឡាវ​

អាហារូបករណ៍ (ប្រឡង) ​ថ្នាក់​បរិញ្ញាបត្រ​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​សម្រាប់​ឆ្នាំ​២០១៨-២០១៩ចំនួន១០កន្លែងសម្រាប់និស្សិតកម្ពុជា។

មុខជំនាញសម្រាប់សិក្សា៖

  1. បរិស្ថាន
  2. ព័ត៌មានវិទ្យា
  3. គ្រប់គ្រង​ព្រៃឈើ
  4. សណ្ឋាគារ និង​ទេសចរណ៍
  5. សេដ្ឋកិច្ច-ពាណិជ្ជកម្ម
  6. ស្ថាបត្យកម្ម
  7. គ្រប់គ្រង​ធនធាន​ទឹក និង​ឧតុនិយម

លក្ខខណ្ឌ៖

  • មានសញ្ជាតិខ្មែរ
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
  • មានអាយុមិនលើសពី៣៥ឆ្នាំ គិតដល់ខែតុលា ឆ្នាំ២០១៨
  • មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្យទា និងសតិបញ្ញា

ផុត​កំណត់​ទទួល​ពាក្យ៖ ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦:០០

កាលបរិច្ឆេទនៃការប្រឡង៖ ថ្ងៃទី១៩ សីហា ២០១៨

ទី​តាំង​ទទួល​ពាក្យ និង​សាកសួរ​ព័ត៌មានលម្អិត៖ ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍(អគារ​លេខ​២៣ ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

Facebook Comments