អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន

សាកលវិទ្យាល័យ Dali នៃសាធារណៈរដ្ឋប្រជាមានិតចិនផ្ដល់អហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន​១០​កន្លែងដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩។

សោហ៊ុយធ្វើដំណើរទៅ-មកជាបន្ទុករបស់សាមីជន ឯការចំណាយផ្សេងៗលើការស្នាក់នៅ-ការសិក្សា និងប្រាក់អាហរូបករណ៍ប្រចាំខែ (៤០០យ័ន) ជាបន្ទុករបស់សាកលវិទ្យាល័យ Dali។

លក្ខខណ្ឌ៖

  • មានសញ្ជាតិខ្មែរ
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
  • មានអាយុមិនលើសពី២៥ឆ្នាំ
  • មានសុខភាពមាំមួនល្អបរិបូរណ៍ទាំងកាយសម្បទា និងសិតបញ្ញា

ផុតកំណត់៖ ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦:០០

ទីកន្លែងទទួលពាក្យ៖ ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា អគារ​លេខ​២៣ ផ្លូវ​៣៦០ សង្កាត់​បឹងកេងកង​ទី១ ខណ្ឌ​ចំការមន (ខាងកើត​ស្ថានីយ​ទូរទស្សន៍​អប្សរា​ប្រហែល​៥០ម៉ែត្រ)។

កាលបរិច្ឆេទ​ប្រឡង៖ ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៨

  • គណិតវិទ្យា
  • ភាសាអង់គ្លេស

Facebook Comments