កម្មវិធី Youth Speak Forum Cambodia 2018

កម្មវិធី Youth Speak Forum ដែលជាវេទិកាឥទ្ធិពលយុវជន គឺជាកម្មវិធីដ៏ធំមួយរបស់សមាគមនិស្សិតអន្តរជាតិ AIESEC។​ កម្មវិធីនេះ គឺជាការជួបជុំដ៏ធំរបស់ យុវជន និងវាគ្មិន ក្នុងការធ្វើបទបង្ហាញដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សានូវ ប្រធានបទសំខាន់ៗ ដែលទាក់ទងទៅនឹង បញ្ហាដែលពិភពលោកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន។

កម្មវិធីវេទិកាឥទ្ធិពលយុវជនប្រព្រឹត្តិទៅឡើងប្រមាណ ១៨០ កន្លែងជុំវិញពិភពលោកជារៀងរាល់ឆ្នាំ ហើយប្រធានបទដ៏សំខាន់ក្នុងកម្មវិធីនេះគឺ គោលដៅអភិវឌ្ឈន៍ប្រកបដោយចីរភាពទាំង១៧ (Sustainable Development Goals) ដែលនឹងសម្រេចនៅឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ។

កម្មវិធីនេះផងដែរ ក៏មានប្រធានបទសំខាន់ៗដែរទាក់ទងនឹង យុវជននាពេលបច្ចុប្បន្ន ហើយប្រធានបទទាំងអស់នោះ ត្រូវបានធ្វើបទបង្ហាញដោយវាគ្មិនដែលមានបទពិសោធន៍ខ្ពស់ ដែលអញ្ជើញមកពីស្ថាប័ន ក្រសួង ក្រុមហ៊ុន ស្ថានទួត អង្គការ NGO និងសាស្រាចារ្យនានាតាមសកលវិទ្យាល័យ ក្នងព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះនឹងប្រព្រឹត្តទៅឡើងដោយមានវាគ្មិនដែលមានបទពិសោធន៍ខ្ពស់មកថ្លែងសន្ទរកថា និងជជែកពិភាក្សាចំនួន ៥ វាគ្មិន ព្រមទាំងមាន ១៥ បន្ទប់ Workshop ដែលមាន ១៥ ប្រធានបទ និង ១៥ វាគ្មិនផ្សេងៗគ្នានៅតាមបន្ទប់នីមួយៗ។ អ្វីដែលកាន់តែពិសេសនោះ គឺយុវាជននឹងបានទទួលបទពិសោធន៍និងគំនិតថ្មីៗ ក៏ដូចជាឳកាសមួយសម្រាប់ឲ្យយុវជនចែករំលែក ក្តីសង្ឃឹម គំនិត និងចក្ខុវិស័យរបស់ខ្លួនដែលអាចផ្លាស់ប្តូរពិភពលោកឲ្យកាន់តែប្រសើរតាមរយះការចូលរួមស្តាប់វាគ្មិននានា និងការបង្កើតនូវគម្រោងផែនការផ្សេងៗរបស់ខ្លួន។

កម្មវិធីនេះនឹងប្រព្រឹត្តិទៅក្នុងរយៈពេលពេញមួយថ្ងៃ ដែលចាប់ផ្តើមពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាច នាថ្ងៃអាទិត្យ ទី២០​ ខែឧសភា ឆ្នាំ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

កក់សំបុត្រឥឡូវនេះដែលតម្លៃ​សំបុត្រត្រឹមតែ ៥ $ ក្នុង​កា​រចូលរួម​ពេញមួយថ្ងៃតាមរយះ bit.ly/ysfkh2018 ឬទំនាក់មកកាន់លេខ 015 54 82 82 / 070 43 74 94

ហើយ​ទទួល​បាន អាហារពេលថ្ងៃរសៀល, វិញ្ញាបនបត្រ បញ្ជាក់ពីការចូលរួម, Merchandise, និង​ Lucky Draw។

Let your voice be heard with YouthSpeak Forum Cambodia 2018!

#YouthSpeakCambodia #YSF2018 #YouthSpeakForum #SDGs

 

Facebook Comments