តើគួរជ្រើសរើសមុខជំនាញដើម្បីរៀនបន្តនៅសាកលវិទ្យាល័យយ៉ាងដូចម្តេចទើបមិនស្តាយក្រោយ?

បច្ចុប្បន្ននេះបណ្តាសិស្សានុសិស្សមួយចំនួនធំតែងតែព្រួយបារម្ភអំពីការជ្រើសរើសមុខជំនាញដើម្បីរៀនបន្តនៅសាកលវិទ្យាល័យដើម្បីទទួលបានលទ្ធផលដ៏គាប់ប្រសើរមួយប៉ុន្តែពួកគេមិនដឹងធ្វើយ៉ាងដូចម្តេចដើម្បីឲ្យការសម្រេចចិត្តរបស់ពួកគេត្រឹមត្រូវតាមបទដ្ធានសង្គមនឹងចេញជាផ្លែផ្កានៅពេលអនាគត។

ជាការពិតណាស់ ការប្រឡូកខ្លួនទៅក្នុងការសិក្សាស្រាវជ្រាវ គឺវាអាចធ្វើឲ្យ យើងមានសេចក្តីសោមនស្សរីករាយនៅពេលដែលយើងមានចំណង់ចំណូលចិត្ត រៀនពីមុខវិជ្ជាមួយនោះ ចង់ដឹង ចង់ឮ ចង់ចេះ ក៏ប៉ុន្តែត្រូវចាំថានៅពេលណា ដែល យើង មិនមានចំណង់ចំណូលចិត្តចំពោះមុខវិជ្ជាមួយនោះទេ តើអារម្មណ៍ របស់ពួក យើង អាចនឹងផ្តោតទៅលើការចាប់អារម្មណ៍សិក្សាស្រាវជ្រាវវាបន្តទៀតទេ?

បើចង់បានចម្លើយមួយដ៏ល្អនឹងសក្តិសមគឺពួកយើងត្រូវសួរខ្លួនឯងជាដំបូងសិនថា តើខ្លួនឯងផ្ទាល់ពេញចិត្តស្រឡាញ់នឹងផ្តល់អាទិភាព ដល់មុខជំនាញ មួយណាជាង គេ? ចំណង់ចំណូលចិត្តរបស់យុវវ័យបច្ចុប្បន្បនេះគឺភាគច្រើនការរើសមុខជំនាញ រៀនបន្តទៅសាកលវិទ្យាល័យរបស់ពួកគេ គឺមានទំ នោរទៅរកបរិស្ថានជុំវិញខ្លួនដូច ជា មិត្តភក្តិ ក្រុមគ្រួសារ សាច់ញ្ញាតិបងប្អូនជាដើម…។ អ្នក ទាំង អស់ នោះ គឺ ងាយនឹង រង ឥទ្ធិពលពីការបញ្ចុះបញ្ចូលឫជួនកាលពួកគេបានយល់ថាតួរលេខនៃមុខជំនាញមួយនោះគឺមានប្រជាប្រិយភាពជាង (ជំនាញ ក មានចំនួននិស្សិតច្រើនកំពុងរៀន) គឺពួកគេមានការជឿទុកចិត្តទាំងស្រុង ដែរត្រូវបានគេហៅថា *ការរៀនតាមគ្នា*។ វាបានចាក់ដោតផ្នត់គំនិតគ្រប់ស្រទាប់យុវសិស្ស ទាំងអស់ដោយពួកគេ ងាយនឹង រង ឥទ្ធិពលពីមជ្ឈដ្ធានទូទៅទាំងអស់នោះក្នុងរូបភាពផ្សេងៗគ្នា ដែល អ្នក ខ្លះ ក៏គេជោគ ជ័យ រីឯ អ្នកខ្លះក៏បោះបង់ពាក់កណ្តាល ទីទុកឲ្យព្រេងវាសនាជា អ្នកកំណត់ អនាគត របស់ ពួកគេ។ និស្សិតខ្លះបានបង្ខំចិត្តរៀនដោយខុសចំណង់ចំណូល ចិត្តរបស់ខ្លួន ទោះ បីដឹងថាមុខជំនាញមួយនោះមានចំនួននិស្សិតច្រើន បាននិងកំពុងបោះបង់ចោល ពី ព្រោះតែចំនួននៃឆ្នាំសិក្សាកាន់តែរំកិលទៅមុខមិនអាចបកក្រោយបានរួម ទាំងគ្មាន ឆន្ទះក្នុងការចង់ដឹងពីវាទៀតជាហេតុនាំឲ្យមានវិប្បដិសារីជាក្រៃលែង។ ពួកគេត្រូវ បានទទួលការបង្ខិតបង្ខំពីមជ្ឈដ្ឋានជុំវិញខ្លួនឫក៏ជឿទុកចិត្តអ្នក ដែលខ្វះការបទ ពិសោធន៍ ជាដើម។ហេតុនេះហើយបានជាការរៀនតាមចិត្ត ខ្លួនចង់ ដែរចេញ ពី ក្នុង ខ្លួននឹងចំណង់ចំណូលចិត្តគឺវាមានអនុភាពខ្លាង់ក្លានឹងមាន ឥទ្ធិពលចេញពីក្នុងខ្លួនផងនោះរមែងមានប្រសិទ្ធភាពជាជាងមនុស្សឫបរិស្ថានជុំវិញ ខ្លួន បង្ខំ យើង ទៅ ទៀត។ វាអាចទទួលផលបានច្រើន និងបានលើក ទឹកចិត្តឲ្យយើងចង់ចេះ ចង់ដឹង ចង់ស្គាល់ វាឲ្យកាន់តែស៊ីជម្រៅថែមទៀតហើយ ងាយរៀន ឆាប់ចាប់ បានជាង មុខជំនាញដែរខ្លួនមិនមានចំណង់។

ហេតុនេះហើយ គប្បីសិស្សានុសិស្សទាំងអស់ពុំគួរមើលរំលង ចំនុចនេះឡើយ។ តើអ្នកទាំងអស់ គ្នាគិតថា ចំនុចខាង លើនេះវាគ្រប់ គ្រាន់ហើយ មែនទេ? ជាការ ពិត ណាស់ វាគ្រាន់តែបំពេញចន្លោះប្រហោងនៃ ភាពជោគជ័យ មួយ តែប៉ុណ្នោះ ចំពោះ ការប្រឹក្សា យោបល់ដើម្បីឲ្យការសម្រេចចិត្តមួយនេះ ប្រព្រឹត្ត ទៅដោយរលូន។ ចុះអ្នកទាំងអស់ គ្នាដែលកំពុងអានអត្ថបទមួយនេះ មានដែលធ្លាប់គិតដល់ចំនុចតម្រូវ ការ សង្គមដែរឫទេ? ប្រាកដណាស់ បន្ទាប់ពីតម្រូវចិត្តរបស់យើងហើយពេល នេះ តម្រូវ ការ សង្គមក៏វា ត្រេកត្រអាលខ្លាំងណាស់ដែរ គឺទាក់ទង ទៅនឹងស្ថានភាព ទីផ្សារ បច្ចប្បន្ន។ វាមិនខុសគ្នាប៉ុន្មានទេដែលសព្វថ្ងៃនេះ ស្ថានភាពសេដ្ឋកិច្ច ក្នុងប្រទេស យើងកំពុង តែត្រូវការ ចាំបាច់ចំពោះមុខជំនាញដែលខ្វះខាត(កសិកម្ម មគ្គុទេស ទេសចរណ៍…)។ បុគ្គលដែលមានជំនាញទាំងអស់នោះតែងតែត្រូវ គេចង់បាន ចង់ឲ្យចូលបម្រើការងារតាមគ្រឹស្ថានដែលគេកំពុងតែខ្វះខាតធនធានមនុស្សប្រភេទទាំងអស់នោះ។ ជាអកុសលមានយុវសិស្សមួយចំនួនធំបានមើលរំលង ឪកាសការងារ ទាំងអស់នោះ ដោយអ្នកខ្លះស្រឡាញ់ខាងជំនាញ ដែលស្ថានភាពទីផ្សារ ការងារ បច្ចុប្បន្ន មិនត្រូវការ រួមមានផលលើស ផ្នែកជំនាញ មួយ នោះផងដែរ។ ជាអាទិ៍ នាំ ឲ្យពួកគេរៀន អស់រយះពេល៤ឆ្នាំដោយ គ្មាន ការងារដែលសក្តិសម ជាពិសេសគឺពួកគេបង្ខំ ចិត្តធ្វើ ការខុសជំនាញ ដែលគេបានខិតខំរៀនពីមុនមក។ វាបានចូលរួម ធ្វើឲ្យ យើងខាតទាំងពេលវេលា កម្លាំងកាយនឹងកម្លាំងចិត្ត។

ដើម្បីបញ្ចៀសពីបញ្ហាទាំងអស់នេះបាន គប្បីយើងត្រូវការប្រឹក្សាយោបល់ជាមួយអ្នកមាន ជំនាញច្បាស់លាស់ខាងផ្នែកផ្ដល់យោបល់អំពីពត៍មានទាំងអស់ នោះ។ អ្វីដែល សំខាន់នោះគឺ ពួកយើងគួរតែ តាមដានតម្រូវការទីផ្សារបច្ចុប្បន្ន ថាតើមុខជំនាញអ្វីដែលគេផ្តល់អាទិភាព ការងារមុនគេ? ជាធម្មតា តើអ្នកទាំងអស់គ្នា ដែលកំពុងអានអត្ថបទមួយនេះដែលសួរខ្លួនឯងឫទេ តើមុខជំនាញដែលយើង សិក្សា រាល់ថ្ងៃនេះ គឺត្រូវនឹងតម្រូវការទីផ្សារឫទេ? ប្រសិនបើមិនមែននោះ ពួកយើងនឹង បាត់បង់ ផលប្រយោជន៍ ដ៏ធំមួយរួម ទាំងមានអនាគតស្រពេចស្រពិល គឺមូលហេតុ ដោយ សារតែកង្វះខាតធនធានមនុស្សដែលសង្គម ត្រូវការបច្ចុប្បន្នមិនសក្តិសមនឹងសមត្ថភាព របស់ខ្លួន។ តម្រូវចិត្តយើងឫតម្រូវចិត្តសង្គមទីផ្សារតើមួយណា ដែល សក្តិសមនឹងយើងជាងគេ ក្នុងការសម្រេចចិត្តចាប់យកមុខជំនាញមួយ នោះយក ទៅ សិក្សា ពីវាក្នុងរយៈពេល ៤ឆ្នាំនេះ? ប្រាកដណាស់ មិនអាចបោះ ចោល មួយ ណាបាន ទេ គឺពួកយើងត្រូវតែសម្របខ្លួនទៅនឹងខ្លួន ឯងផង រួមទាំងទីផ្សារ ការងារ ផងនោះ យើងនឹងមិនមានការប្រថុយប្រថានក្នុង ការសម្រេច ចិត្តជ្រើសរើស មុខ ជំនាញ មួយនោះ ជាអាជីពការងារនាពេលអនាគតឡើយ។

អត្ថបទនេះត្រូវបានស្រាវជ្រាវ និងចងក្រងដោយក្រុម

Team members:

Mr. Muth Sovannara
Ms. ENG Thida
Ms. LENG Daneth
Mr. Ngoun Taileang
Ms. Poret Rithyta
Ms. MEAS Meyyoury
Ms. Chen Soklim

Team Leaders:

Mr. Ouk Chanvatana
Ms. Kim Chanamrith Vatey

Supervisor: Mr. Sor Virakdara

Facebook Comments