តើមនុស្សបានទាញផលប្រយោជន៍អ្វីខ្លះពីការអាន?

តើយើងមានធ្លាប់គិតទេថា យើងចង់ផ្លាស់ប្តូរអ្វី? យើងចូលចិត្តអ្វី? យើងជា មនុស្សម្នាក់ដែលតែងតែគិតលើផ្លូវអវិជ្ជមានមែនទេ? មិនជឿជាក់លើខ្លួនឯង? មិនសូវពូកែនិយាយ? មិនសូវមានគំនិតក្នុងការជជែកពិភាក្សា? សៀវភៅអាច ជួយបាន។

សៀវភៅផ្លាស់ប្តូរអ្វីដែលយើងមិនធ្លាប់គិត សៀវភៅផ្ដល់នូវការផ្លាស់ប្ដូរ វិជ្ជមាន ជាច្រើន។ អ្វីដែលយើងត្រូវធ្វើគឺត្រូវស្វះស្វែងរកវិធីដើម្បីអភិវឌ្ឍ និង ផ្លាស់ប្តូរ ខ្លួនឯង។ យោងតាមការស្រាវជ្រាវពី National Endowment for Arts បានរក ឃើញ ថា អ្នកដែលអានជាទៀងទាត់មានលទ្ធភាពបោះឆ្នោត និងចូលរួម នៅក្នុង សហគមន៍ របស់ពួកគេជាងអ្នកដែលមិនបានអាន។ អ្នកដែលចូលចិត្តអាន សៀវភៅ ប្រាកដជាពេញចិត្តនូវអ្វីដែលទទួលបានពីការអានសៀវភៅ ដូចជា ចំណេះដឹង ទាក់ទងពីប្រភេទសៀវភៅដែលយើងបានអាន អារម្មណ៍រីករាយ និង ការផ្លាស់ប្តូរខ្លួនឯង។ និស្សិតស្រីម្នាក់ឈ្មោះ សុខ ករុណាទេពី ដែលសិក្សាជំនាញ សិក្សា អន្តរជាតិ បានលើកថា ឆ្លងកាត់ការការអានសៀវភៅក្នុងរយៈប៉ុន្មានឆ្នាំនេះ សៀវភៅបានផ្លាស់ប្ដូរនូវអត្តចរិតមួយចំនួនរបស់គាត់។ គាត់បានប្ដូរពីមនុស្ស ដែល អៀន ខ្មាសច្រើនទៅជាមនុស្សដែលក្លាហាន និងរួសរាយ។ លើសពីនេះទៅ ទៀត គាត់បានប្ដូរការគិតអវិជ្ជមានមួយចំនួនរបស់គាត់តាមរយៈ សៀវភៅ ដែល គាត់ បានអានទៀតផង។ ទេពីបាន លើកឡើងបន្ថែមទៀតថា គាត់មានសៀវភៅ ជា មិត្ត ដ៏ល្អ បំផុត ក្នុងចំណោមមិត្តផ្សេងទៀត ដែលគាត់តែងមានសៀវភៅ នៅ ជាមួយ ស្ទើរគ្រប់ពេលវេលា។ គាត់ បាន អះអាង ថា “សៀវភៅជាមិត្តម្នាក់ដែលតែង តែ កំដរ ខ្ញុំគ្រប់ពេលខ្ញុំ អផ្សុក នៅម្នាក់ឯង”។ ជាការពិតសៀវភៅជាមិត្តល្អម្នាក់ដែល តែងតែដឹងសុខទុក្ខរបស់យើងពេលយើងមិនសប្បាយចិត្ត តែងតែ លើកទឹកចិត្ត យើង ពេលយើងពិបាកចិត្ត បង្រៀនយើងឲ្យយល់ពីខ្លួនឯង ក្លាយជាមនុស្សម្នាក់ ដែល ចេះអត់ធ្មត់ ធ្វើឲ្យយើងសប្បាយចិត្ត មានភាពក្លាហាន មុះមុត ហ៊ានប្រឈម មុខ នឹងការពិត ទទួលយកអ្វីដែលកើតឡើងចំពោះ ខ្លួនឯង។ នៅពេលដែល យើង មាន សៀវភៅកាន់តែច្រើន ដូចជាយើងមានអ្នកកំដរ អ្នកផ្តល់ចំណេះដឹង អ្នក លើក ទឹកចិត្តគ្រប់ពេលវេលាអញ្ចឹង។

អ្នកធ្លាប់គិតទេថា ពិភពលោកយើងធំធេងយ៉ាងណា? មានរឿងច្រើន ប៉ុណ្ណា ដែលយើងមិនទាន់ដឹងពីពិភពលោកមួយនេះ? មានមេរៀនជីវិតជាច្រើន នៅ ក្នុងសៀវភៅដែលយើងមិនទាន់ដឹង ប្រភេទមនុស្សដែលមិនធ្លាប់ស្គាល់ សង្គម ដែល មិនធ្លាប់ទៅដល់។ ជាក់ស្តែង តាមការបកស្រាយរបស់ សុទ្ធី ពេជសិទ្ធ និស្សិត ឆ្នាំ ទី១ ម្នាក់ ដែល សិក្សាជំនាញ សិក្សា អន្តរជាតិ ហើយ មានទម្លាប់ ចូលចិត្ត អាន សៀវភៅ តាំង ពី គាត់ រៀន វិទ្យាល័យ បានរៀបរាប់ពីបទពិសោធន៌នៃការអាន របស់ គាត់ ថា “ការអានអាចអោយខ្ញុំ បង្កើននូវចំណេះដឹងដែលគ្មានព្រំដែន ហើយ ការ អាន បានធ្វើអោយខ្ញុំ ប្រែក្លាយជាបុគ្គលថ្មីមួយដែលមាន ចំណេះកាន់តែទូលាយ”។ យោងតាម Sarah White ដែលជាអ្នកសារពត៌មានបានសរសេរនៅក្នុងគេហទំព័រ Lifehack.org ពី “If You Didn’t Love Reading Before You See This, You’ll Love It After” បានរៀបរាប់ថា ការអានសៀវភៅនឹងនាំយើងទៅកាន់ពិភពលោក ផ្សេង ទៀត ដែលយើងមិនធ្លាប់ទៅនៅក្នុងជីវិតជាក់ស្ដែង ពិសេសតាមរយៈការអាន សៀវភៅ យើងអាចយល់ដឹងពីទស្សនៈរបស់មនុស្សជុំវិញពិភពលោក។

តាមការស្រាវជ្រាវ ការអានសៀវភៅជួយឲ្យយើងទទួលបាន នូវអត្ថ ប្រយោជន៍ ជាច្រើនរហូតយើងប្រើប្រាស់វាដោយមិនដឹងខ្លួន។ តើសារប្រយោជន៍អ្វី ទៀតដែលអ្នកអាចទាញបានពីការអាន? ចូលរួមរំលែកពីផលប្រយោជន៍ដែល អ្នក បានទាំងអស់គ្នាដើម្បីជម្រុញការអាននៅក្នុងសង្គម។

លោកអ្នកក៏អាចទស្សនាពីការបញ្ចេញជាទស្សនៈទាក់ទងនឹងការអានពិសមាជិកក្លឹបអ្នកអានកម្ពុជាតាមរយៈវីឌីអូខ្លីៗខាងក្រោមនេះផងដែរ៖

Benefits of Reading

យើងសូមចែករំលែកអត្ថប្រយោជន៍មួយចំនួនពីការអានសៀវភៅ ជំរាបជូនដោយ ដានិន ដែលជាសមាជិកសកម្មម្នាក់របស់យើង។សូមចែករំលែកវីដេអូ Clip នេះ ទាំងអស់គ្នាហើយជួយ LIKE និងSHARE ទំព័ររបស់យើងទៅមិត្តភក្តិរបស់អ្នកបន្ថែមទៀតដើម្បីឱ្យពួកគេចូលរួមអានជាមួយពួកយើង។ យើងនឹងព្យាយាមធ្វើវីដេអូជាភាសាខ្មែរក្នុងពេលឆាប់ៗនេះ។ចូលរួមជាមួយក្លឹបអ្នកអានកម្ពុជាទាំងអស់គ្នា ដើម្បីលើកកម្ពស់តម្លៃការអានសៀវភៅ និង ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាសហគមន៍អ្នកអានដ៏ធំបំផុតមួយនៅអាស៊ី។Let us share with you some benefits of Reading by Da Nin, one of our active members. Help LIKE and SHARE this video clip altogether to more and more of your friend so we can motivate them to join reading with us. Video Clip in Khmer will be released soon.

Posted by Read Club Cambodia on Monday, November 13, 2017

អត្ថប្រយោជន៍នៃការអាន (វគ្គ 2)

បន្តពីវីដេអូចុងក្រោយរបស់ Danin. សូមរីករាយជាមួយនឹងវីឌីអូ clipថ្មី ដោយ Sivyean Tang ជាសមាជិកសកម្មម្នាក់របស់ ក្លឹបអ្នកអានកម្ពុជា។ Sivyean នឹងបង្ហាញអ្នកបន្ថែមទៀត អំពីអត្ថប្រយោជន៍ដ៏ល្អបំផុតនៃការអានសៀវភៅ។ ប្រសិនបើអ្នកចង់ចាប់ផ្តើមទម្លាប់អានក្នុងជីវិតរបស់អ្នក ប៉ុន្តែអ្នកមិនដឹងពីរបៀបចាប់ផ្តើមព្រោះថា អ្នកតែងតែងងុយគេងគ្រប់ពេលដែលអ្នកចាប់សៀវភៅអាន នោះវាមិនមានបញ្ហាទៀតទេ។ សូមចូលរួម អានជាមួយក្លឹបអ្នកអានកម្ពុជាទាំងអស់គ្នា យើងនឹងធ្វើឱ្យការអានរបស់អ្នកសប្បាយ ប៉ុន្តែទទួលបានលទ្ធផលច្រើនបំផុតចេញពីសៀវភៅរបស់អ្នក។

Posted by Read Club Cambodia on Saturday, December 16, 2017

ឯកសារយោង

If You Didn’t Love Reading Before You See This, You’ll Love It After. (2018). Lifehack. Retrieved from https://www.lifehack.org/articles/lifestyle/20-reasons-read-that-will-change-your-life.html

អត្ថបទនេះត្រូវបានស្រាវជ្រាវ និងចងក្រងដោយក្រុម A៖

Team members:

Ms. SOPHEAK Raksmy
Ms. MEAS Socheata
Mr. SOUN Chanpanha
Ms. VORN Pichchanrathna
Mr. YANG Sopheaktra
Ms. PHAN Putheary
Mr. PHANITH Ketekun
Ms. SIN Chanrozana
Mr. VET Seanghai
Ms. SOK Kakronatepy

Team Leaders:

Mr. Neang Sokty
Ms. PUTH Samporscheakriya

Supervisor: Mr. SANN Sereyvutha

Facebook Comments