តើសិស្សដែលជោគជ័យក្នុងសាលារៀនបង្ហាញពីការជោគជ័យក្នុងជីវិតរបស់ពួកគេដែររឺទេ?

មាន សំណួរ ជាច្រើនចោទសួរថា តើការទទួលបានភាពជោគជ័យនៅក្នុង ការ សិក្សារៀនសូត្រនៅសាលា អាចបញ្ជាក់ពីភាពជោគជ័យនៅក្នុងជីវិត ដែរឬ ទេ? ឬមួយ ក៏ថាតើការបរាជ័យក្នុងការសិក្សា អាចនាំឲ្យមានការបរាជ័យនៅ ក្នុង ជីវិត មែនដែរអត់? តើធ្វើយ៉ាងណាទើបទទួលបានជោគជ័យនៅក្នុងជីវិត? តើ បុគ្គល បែបណាទើបហៅថាជាបុគ្គលជោគជ័យ? រាល់សំណួរទាំងអស់ នេះនឹង ត្រូវ បាន ឆ្លើយនៅក្នុងអត្ថបទមួយនេះ។ ដូច្នេះដើម្បីជាការចែករំលែកនូវបទពិសោធន៍ និងគន្លឹះល្អៗដល់សិស្សានុសិស្សនិស្សិតខ្មែរ ក្រុមការងារស្រាវជ្រាវរបស់គេហ ទំព័រ អាឡាដាំងមានកិត្តិយសដោយបានជួបសំភាសជាមួយលោក គីម តារា ដែលជា អតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន។ សព្វថ្ងៃលោក គីម តារា ក៏ជាស្ថាបនិក Start Up Community ផងដែរ។ ដូច្នេះចង់ដឹងថាតើលោក គីម តារា មានគន្លឹះក៏ដូចជាពាក្យពេចន៍យ៉ាងណានោះ សូមអញ្ជើញ រីករាយអាន ទាំងអស់គ្នា៖

តាមពិតទៅពាក្យជោគជ័យនៅក្នុងជីវិតត្រូវបានកំណត់ និងឲ្យនិយមន័យ ខុសៗគ្នា ទៅតាមមនុស្សម្នាក់ៗ ប៉ុន្តែជាទូទៅវាត្រូវបានគេឲ្យនិយមន័យ ដោយ ផ្អែក លើ កត្តា ទ្រព្យ សម្បត្តិ និងកេរ្តិ៍ឈ្មោះដែលមនុស្សសម្រេចបាន។ ពិតណាស់ ដើម្បី ទទួល បានភាពជោគជ័យនៅក្នុងជីវិត មនុស្សម្នាក់ៗសុទ្ធតែឆ្លង កាត់ការ រៀន សូត្រ នូវចំនេះ ជំនាញ និងបទពិសោទធ៍រាប់មិនអស់ទាំងនៅក្នុងសាលារៀន និងក្នុង ជីវិត។ មានមនុស្សជាច្រើនយល់ច្រឡំទៅលើពាក្យ រៀនសូត្រ” ហើយ ពួកគេ គិត ថា ទាល់តែការសិក្សានៅក្នុងសាលាទើបហៅថាការរៀនសូត្រ។ ប៉ុន្តែ តាមពិត ទៅ ពាក្យ ថា រៀនសូត្រ” មានន័យធំទូលាយណាស់ ជាក់ស្ដែងដូចជាការ រៀននៅខាង ក្រៅ សាលា ឬជាពិសេសនៅក្នុងជីវិតតាមរយៈការអាន ការស្រាវជ្រាវ ការរៀន និងការអង្កេតពីរឿងរ៉ាវផ្សេងៗជាច្រើនដែលកើតឡើងនៅក្នុងសង្គមជាក់ស្ដែង ក៏ត្រូវបានគេហៅថាការសិក្សារៀនសូត្រដែរ។

ការដែលយើងជោគជ័យឬបរាជ័យក្នុងសាលាតែមូយមុខមិនទាន់មានន័យថាយើងបរាជ័យឬជោគជ័យក្នុងអាជីពការងារឬក្នុងជីវិតនោះទេ។ មានទស្សនៈ ខ្លះ លើកឡើងថាអ្នកដែលជោគជ័យក្នុងការសិក្សានៅក្នុងសាលាមិនប្រាកដថាអាចជោគជ័យនៅក្នុងជិវិតនោះទេ ហើយអ្នកខ្លះថាបរាជ័យនៅក្នុងសាលាអាចនាំ ទៅ រក ការបរាជ័យនៅក្នុងជីវិត។ អញ្ចឹងសួរថាតើត្រូវធ្វើយ៉ាងណាទើប ទទួលបានភាព ជោគជ័យនៅក្នុងជីវិតគន្លឹះនិងវិធីសាស្ត្រដើម្បីឈានទៅរកភាពជោគជ័យ នៅ ក្នុង អាជីពការងារនិងជីវិតនោះមានដូចជា៖

រៀនជំនាញ ដែលខ្លួនស្រលាញ់

ការជ្រើសរើសជំនាញពិតជាមានសារៈសំខាន់ខ្លាំងណាស់សំរាប់មនុស្សគ្រប់រូបជាពិសេសគឺយុវជន នៅពេលដែលពួកគេរៀនបន្តនៅថ្នាក់មហាវិទ្យាល័យ។ ពិតណាស់ការជ្រើសរើសជំនាញខុសពីអ្វីដែលខ្លួនស្រលាញ់អាចជះឥទ្ធិពលដ៏អាក្រក់ទាំងទៅលើការសិក្សារៀនសូត្រ និងជីវិតរបស់ពួកគេ ព្រោះថាការរៀននូវអ្វី ដែល ខ្លួនមិនស្រលាញ់ចូលចិត្តអាចធ្វើឲ្យគេធុញទ្រាន់ ទទួលបានលទ្ធផលការ សិក្សា មិនសូវល្អ និងមានជំនាញមិន ច្បាស់លាស់នៅពេលដែល ពួកគេចូលប្រឡូក នៅក្នុងសង្គមការងារ ហើយក៏អាចនាំឲ្យពួកគេមានអារម្មណ៍ស្ដាយក្រោយ និងបាក់ទឹកចិត្តនៅក្នុងជីវិតថ្ងៃក្រោយ។ ដូច្នេះយុវជនគួរតែយកចិត្តទុកដាក់ និងគិតឲ្យបានច្បាស់មុនសម្រេចចិត្តជ្រើសរើសមុខជំនាញ គឺត្រូវជ្រើសរើស មុខ ជំនាញ ណាដែលខ្លួនស្រលាញ់និងចូលចិត្តបំផុត។ ពីព្រោះវាជាជំនាញរឹងមួយ ដែលមនុស្សម្នាក់ៗត្រូវមានមុនគេដើម្បីយកទៅប្រើប្រាស់នៅក្នុងអាជីពការងារបន្ទាប់ពីរៀនចប់ឬក៏ធ្វើអ្វីផ្សេងទៀតដូចជានៅក្នុងមុខជំនួញនិងការប្រកបរបររកស៊ីចិញ្ចឹមជីវិតជាដើម។

. រៀនពីសង្គមខាងក្រៅ

ពាក្យថារៀនគឺមិនចេះចប់នោះទេ មិនថានៅទីណា ពេលវេលាណា នោះ ទេ។ ការរៀននៅក្នុងសាលាតែមួយមុខគឺមិនទាន់គ្រប់គ្រាន់នោះទេ ពីព្រោះមាន រឿងរ៉ាវ ជាច្រើននៅក្នុងសង្គមខាងក្រៅដែលមានច្រើនជាង ឬមិនមានដូច ទ្រឹស្តី រៀន នៅក្នុងសាលា ហើយដែលជាពិសេសយុវជនត្រូវតែដឹងលឺ រៀនសូត្របន្ថែម និងត្រងត្រាប់ធ្វើតាម។

ដូច្នេះយុវជនត្រូវបើកចិត្តរៀនពីស្ថានភាពការងារជាក់ស្តែងនិងរៀនពីអ្នកនៅជុំវិញខ្លួន ។  ជាការពិតណាស់ដើម្បីទទូលបានជោគជ័យក្នុងការងារ ទាមទា អោយយើងចេះសម្របខ្លួននឹងបរិយាកាសជុំវិញខ្លួន និងបើកចិត្តរៀនសូត្រពីអ្វី ដែល ថ្មីៗជានិច្ច។ ឧទាហរណ៏ជាក់ស្តែងបុគ្គលដែលជោគជ័យក្នុងសាលា ខ្លះមិន ប្រាកដ ថាជោគជ័យក្នុងការងារនោះទេ ព្រោះថាបុគ្គលនោះពូកែរៀនតែខាងទ្រឹស្ដី និងធ្វើអ្វីមួយតាមតែគោលការណ៏សាលាដាក់អោយ។ ប៉ុន្តែពេលចេញមក ប្រឡូក ក្នុងជីវិតការងារជាក់ស្តែងគឺគាត់អត់មានគោលការណ៍ណាមួយច្បាស់ដើម្បីធ្វើជាគំរូសំរាប់ខ្លួនរបស់គាត់ឡើយ ច្បាស់លាស់សំរាររោះេះបើកចិត្តរៀនសូត្រពីអ្វីដែលថ្មី ពីអ្វី។ ទាំងអស់នេះបង្ហាញថាគាត់ មិនបានបើកចិត្តរៀន ពីស្ថានភាពជាក់ស្តែងការងារជាក់ស្តែងគឺទាល់តែមានគំរូស្រាប់ទើបគាត់ហ៊ានធ្វើ។ ផ្ទុយទៅវិញ បើយើងងាកមកមើលអ្នកដែលបរាជ័យ ក្នុងសាលាតែបុគ្គល នោះជោគជ័យ ក្នុងអាជីពការងារវិញ។ ចំនុចនេះគឺ មិនមែនមានន័យថា បុគ្គល នោះ គ្មាន សម្ថតភាពក្នុងការសិក្សានៅក្នុងសាលានោះទេ តែដោយសារតែបុគ្គល ខ្លះ មិនចូលចិត្តអនុវត្តតាមទ្រឹស្តីសាលា គឺគាត់ចូលចិត្តរៀនពីស្ថានភាព ការងារ ជាក់ ស្តែង និងរៀនពីបុគ្គល ជោគជ័យដែលនៅជុំវិញខ្លួនរបស់ ពូកគេ។ លើសពី នេះទៅ ទៀតគឺគាត់បើកចិត្តរៀនពីអ្វីដែលថ្មី និងសម្របខ្លួនតាមកាល:ទេសការងារ ។

ត្រូវមានការតស៊ូ ប្រឹងប្រែង និងអំនត់អត់ធ្មត់

ភាពអំណត់អត់ធ្មត់ក្នុងការងារគឺជាមាគា៏នាំយើងទៅរកភាពជោគជ័យ ព្រោះថា រាល់ ការងារទាំងអស់មិនថាការងារជាគ្រូពេទ្យ គ្រូបង្រៀន វិស្វ័ករ ពត៏មានវិទ្យា ម៉ាឃីតធីង គណនេយ្យ ឬក៏ការងារផ្សេងៗទៀតមិនមែនសុទ្ធ តែ ងាយស្រួលនោះ ទេ។

ដូច្នេះទាមទារអោយយើងយកចិត្តទុកដាក់ខ្ពស់និងមានភាពអំណត់អត់ធ្មត់តស៊ូទ្រាំក្នុងការងារ។ ទោះបីយើងមានចំនេះនិងជំនាញក៏ដោយ បើសិនជាគ្មាន ការ តស៊ូ ប្រឹងប្រែងនិងចេះអត់ធ្មត់ ឆាប់បោះបង់និងងាយបាក់ទឹកចិត្តក្នុងការងារ ក៏យើងមិនអាចទទួលជោគជ័យនៅក្នុងជីវិតដែរ។ ឧទាហរណ៏ បុគ្គលិកផ្នែក លក់ ម្នាក់ ចុះអនុវត្តលក់ផលិតផលតាមទីប្រជុំជនជាលើកដំបូង គឺគាត់យកទ្រឹស្តីមក ប្រើប្រាស់ ដើម្បីចរចាណែនាំលក់ផលិតផលដល់អតិថិជន ប៉ុន្តែគាត់មិនបានទទួល ជោគជ័យនោះទេ ព្រោះថាវាខុសស្ថានភាពពិតជាក់ស្តែង។ តែក្នុងន័យនេះមិន មែន មាន ន័យថាយើងមិនត្រូវប្រើប្រាស់ទ្រឹស្តីដែលយើងបានរៀន នោះទេ តែ យើង ត្រូវ ចេះបត់បែនតាមស្ថានភាពការងារជាក់ស្តែង។ យើងដឹងហើយថា ពេលខ្លះ បុគ្គលិកត្រូវចៅហ្វាយនាយស្តីបន្ទោសនិងពេលខ្លះទៀតក៏មិនចុះសម្រុងនិងមិត្តរូមការងារ ។ ហេតុដូច្នេះវាទាមទាឲ្យយើងមានភាពអំណត់ តស៊ូ និងជំរុញទឹកចិត្ត ខ្លួន ឯង បន្ថែមទៀត។

ការពេញចិត្តនិងស្រលាញ់អ្វីដែលខ្លួនធ្វើ

ការពេញចិត្តនិងស្រលាញ់ការងារដែលខ្លួនកំពុងតែធ្វើ នេះជាគន្លឹះ សំខាន់ បំផុត ដែលអ្នកជោគជ័យបានព្យាយាមអនុវត្តតាម។ ព្រោះថាវាជាការពិត នៅ ពេល ដែលយើងពេញចិត្តការងារដែលយើងកំពុងតែធ្វើ    វាជាថាមពលមួយ ដែល ជំរុញទឹកចិត្តយើងអោយខំប្រឹងប្រែងធ្វើការងារនិងស្វះស្វែងរកគន្លឹះថ្មីៗដើម្បី អនុវត្ត កិច្ចការងារអោយបានទទូលជោគជ័យ។ ទោះបីជា ការងារនោះពិបាក និង មាន ភាពស្មុគស្មាញក៏ពិតមែនតែក៏មិនបានរារាំងសកម្មភាពរបស់យើងដែរ ដោយសារតែការងារនោះយើងពេញចិត្តនឹងធ្វើហើយយើងធ្វើកិច្ចការនោះទាំងស្នាមញញឹមអស់ពីចិត្តពីថ្លើម។

ជាចុងក្រោយលោកក៏មានជាពាក្យពេចន៍ផ្ដាំផ្ញើរទៅដល់យុវជន ជាពិសេស សិស្សនិស្សិតឲ្យបានជ្រាបថា ដើម្បីជោគជ័យនៅក្នុងជីវិត ពួកគេ ម្នាក់ៗ ត្រូវសួរ ខ្លួន ឯង សិនថាចង់ធ្វើអ្វីនៅថ្ងៃអនាគត កុំមើលទៅលើទីផ្សារ រៀននូវអ្វី ដែល ខ្លួន ស្រលាញ់ ដើម្បី ទទួលបានចំនេះនិងជំនាញមួយច្បាស់លាស់នៅក្នុងខ្លួន។ ពួកគេក៏ ត្រូវ បើកចិត្តឲ្យទូលាយក្នុងការរៀនពីអ្នកដទៃនិងសង្គមខាងក្រៅបន្ថែម ត្រូវតែ ស្រលាញ់ ការងារឬអ្វីដែលខ្លួនកំពុងធ្វើ ហើយកុំងាយបោះបង់ ត្រូវមាន ការតាំង ចិត្ត ប្ដេជ្ញា ខ្ពស់ តស៊ូនិងប្រឹងប្រែងជានិច្ចដើម្បីឈានទៅចាប់ក្ដីស្រមៃរបស់អ្នក។

អត្ថបទនេះត្រូវបានស្រាវជ្រាវ និងចងក្រងដោយក្រុម B៖

Team members:

Mr. Chea Dara
Ms. Sambath Gechu
Mr. Kimkhun Pao
Mr. Lay Pirou
Ms. Ly Sok Vattey
Ms. Phen Dary
Mr. Rin Minea
Mr. Seng Vathanak
Ms. Sin Tisavly
Ms. Taing Chhunleav
Mr. Teav Huoy Tyty

Team Leaders:

Ms. Nuon Kanika
Ms. Thou Sarapich

Supervisor: Mr. Uk Sovannara

Facebook Comments