ការធ្វើតេស្ដជ្រើសរើសយុវជន២៨រូប និងអ្នកដឹកនាំមួយរូបនឹងទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្មយ៍ និងជប៉ុនលើកទី៤៥

ក្នុងឆ្នាំ២០១៨នេះ យុវជនកម្ពុជា២៨រូប និងអ្នកដឹកនាំមួយរូបនឹងទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្មយ៍ និងជប៉ុនលើកទី៤៥ ដែលនឹងប្រារព្ធពិធីជួបជំគ្នានៅប្រទេសជប៉ុន ហើយបន្តដំណើរមកកាន់ប្រទេសប្រ៊ុយណេ ហ្វីលីពីន ថៃ និងប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

លក្ខខណ្ឌ៖

អ្នកដឹកអ្នកប្រតិភូ០១រូប ដែលចាត់តាំងដោយក្រសួងអប់រំ យុវជន និងកីឡា

យុវជនចំនួន២៨រូប (ប្រុស១៤រូប ស្រី១៤រូប) ត្រូវជ្រើសរើសតាមការធ្វើតេស្តដែលបេក្ខជនទាំងអស់​ត្រូវ​មាន​លក្ខខណ្ឌដូចខាងក្រោម៖

  • និស្សិតដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន ឬបញ្ចប់ការសិក្សា មានអាយុចាប់ពី១៨-៣០ឆ្នាំ
  • ក្លាហាន រហ័សរហួន និងមានប្រាជ្ញាឈ្លាសវ៉ៃ ក្នុងការបញ្ចេញមតិ
  • មានចំណង់ចំណូលចិត្តក្នុងការងារជាក្រុម និងរក្សាបានទំនាក់ទំនងល្អជាមួយមិត្តភក្ដិ
  • មានទំនាក់ទំនងល្អក្នុងសង្គមហើយប្ដេជ្ញាចូលរួមគ្រប់សកម្មភាពកម្មវិធីទាំងអស់ាយ
  • មានសុខភាព និងសីលធម៌រស់នៅល្អ
  • មានការយល់ដឹងច្បាស់ពីគោលបំណងនៃកម្មវិធី
  • អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការនិយាយ ការស្ដាប់ ការសរសេរ ការពិភាក្សាបានល្អ និងអាចធ្វើបទបង្ហាញបានច្បាស់លាស់
  • មានចំណេះដឹងកម្រិតឧត្តមសិក្សា
  • មានលទ្ធភាព និងពេលវេលាគ្រប់គ្រានដើម្បីមកចូលរួមហ្វឺកហាត់បណ្ដុះបណ្ដាលមុន​ពេល​ចេញ​ដំណើរប្រហែល២ខែ ទៅតាមការកំណត់របស់នាយកដ្ឋាន (ក្នុងករណីដែលបេក្ខជន-បេក្ខនារីមិនគោរពវិន័យក្នុងអំឡុងពេលនៃការហ្វឺកហាត់ក្រសួងនឹងបញ្ឍប់មិនអោយចូលរួមក្នុងកម្មវិធីនេះដោយឥតលក្ខខណ្ឌ)។

វិញ្ញាសាធ្វើតេស្ដ៖

  • វិញ្ញាសាសរសេរ៖ ភាសាអង់គ្លេស និងវប្បធម៌ទូទៅជាភាសាអង់គ្លេស។

កាលបរិច្ឆេទ និងទីកន្លែងធ្វើតេស្ដ៖

  • ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៨:០០ព្រឹក នៅវិទ្យាល័យវត្តកោះ
  • លទ្ធផលធ្វើតេស្ដជាប់វិញ្ញាសាសរសេរ នឹងបិទផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៣:០០នាទីរសៀល
  • បេក្ខជន ដែលបានធ្វើតេស្ដជាប់វិញ្ញាសាសរសេរ ត្រូវសម្ភាសផ្ទាល់មាត់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨

ការទទួល និងការដាក់ពាក្យសុំចូលរួមធ្វើតេស្ដ និងព័ត៌មានផ្សេងៗសូមទៅទាក់ទងនៅ​នាយដ្ឋាន​យុវជន អាគារលេខ១៥២ មហាវិធីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បេក្ខជន-បេក្ខនារីក៏អាចទាញយកពាក្យបានតាមរយៈ https://drive.google.com/file/d/1o_g2LtL2uVCP3EKZ1xHSZDNVidhiqNaq/view

ផុតកំណត់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧:០០នាទី។

Facebook Comments