បណ្ណាល័យដែលមានសៀវភៅគ្រប់ប្រភេទតែខ្វះអ្នកអាន!

សម្រាប់អ្នកចូលចិត្តអានសៀវភៅទាំងឡាយ តើអ្នកកំពុងតែពិបាកស្វែងរកកន្លែងដែលមានសេចក្តីសុខបំផុតក្នុងការអានសៀវភៅមែនទេ? ឬក៏កំពុងតែស្វែងរកសៀវភៅដែលអ្នកចូលចិត្តអានបំផុត តែបែរជារកមិនឃើញ? បើបានអានអត្ថបទមួយនេះពិតជាអស់បារម្មណ៍មិនខានអំពី ការស្វែងរកកន្លែងដើម្បីស្វែងរក សៀវភៅដែលខ្លួនចូលចិត្ត និងអាចបានយ៉ាងមានសេចក្តីសុខបំផុត ហើយថែមទាំងមិនចាំបាច់ចំណាយលុយអស់ច្រើនទៀតផង។ ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកអំពីបណ្ណាល័យដែលមានសៀវភៅគ្រប់ប្រភេទ តែខ្វះតែអ្នកអានតែប៉ុណ្ណោះ។ តោះនៅចាំអីទៀត!!

១.បណ្ណាល័យជាតិ

ចូលចិត្តភាពស្ងប់ស្ងាត់ណាស់មែនទេ អាចសាកល្បងមកអានសៀវភៅបាននៅបណ្ណាល័យជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅខាងលិចរមណីដ្នានវត្តភ្នំទល់មុខនឹងសាកលវិទ្យាល័យគ្រប់គ្រងជាតិ នៅក្បែរសណ្ឋាគារសាន់វ៉េ។

អ្នកដែលបានចូលទៅអានសៀវភៅនៅទីនោះ ថែមទាំងអាចខ្ចីសៀវភៅណាមួយ ដោយគ្រាន់តែធ្វើកាត និងចុះបញ្ជីជាសមាជិករបស់បណ្ណាល័យជាតិ និងគ្រាន់តែបង់ប្រាក់មួយដុល្លារក្នុងមួយឆ្នាំជាការរួមចំណែកតែប៉ុណ្ណោះ។ ពេលវេលា និងម៉ោងធ្វើការរបស់បណ្ណាល័យជាគឺចាប់ពីម៉ោង 7:30 ព្រឹករហូតដល់ 11:30 ព្រឹក នឹងចាប់ផ្តើមពីម៉ោង 2:00 ល្ងាចរហូតដល់ម៉ោង 5:00 ល្ងាច។ បណ្ណាល័យត្រូវបានបើកជារៀងរាល់ថ្ងៃលើកលែងថ្ងៃចុងសប្តាហ៍និងថ្ងៃបុណ្យសាធារណៈ។លើសពីនេះទៀតបណ្ណាល័យជាតិក៏ជាទីកន្លែងដែលព្រឹត្តិការណ៍សំខាន់ៗត្រូវបានធ្វើឡើងដូចជាពិព័រណ៍សៀវភៅកម្ពុជាប្រចាំឆ្នាំដែលទើបនឹងបានប្រព្រឹត្តឡើងក្នុងរយៈពេលប៉ុន្នានឆ្នាំជាប់គ្នានេះផងដែរ។

បណ្ណាល័យជាតិ

២.បណ្ណាល័យ ហ៊ុនសែន

           បណ្ណាល័យ ហ៊ុនសែន មានសៀវភៅចំនួនជាង 1 ម៉ឺនក្បាល ដែលក្នុងនោះមានជាភាសាខ្មែរ អង់គ្លេស និងបារាំង ហើយមានឯកសារជាច្រើនទៀតដែលបានកត់ត្រាជាភាសា ជប៉ុន ថៃ ចិន និងវៀតណាមផងដែរ។ សម្រាប់ការស្វែរកទីតាំងនៃបណ្ណាល័យខាងលើនេះ ពិតជាមានភាពងាយស្រួលខ្លាំងណាស់ ព្រោះវាស្ថិតនៅផ្នែកខាងក្នុងនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញតែម្តង។

ដើម្បីបានចូលជាសមាជិក អ្នកអានតម្រូវឲ្យមានកាតសមាជិករបស់បណ្ណាល័យ ហើយចំពោះការធ្វើការសមាជិកវិញ ត្រូវចំនាយប្រាក់ចំនួនតែ ៛១០.០០០ តែប៉ុណ្ណោះ។ ចំនែកឯម៉ោងបើកឲ្យមានការប្រើប្រាស់បណ្ណាល័យវិញគឺ ពេលព្រឹក ចាប់ពីម៉ោង 08:00 AM – 11:00 AM     រីឯពេលថ្ងៃវិញ ចាប់ពីម៉ោង 14:00 AM – 17:00 PM។ បណ្ណាល័យ នឹងធ្វើការបិទនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យនិងថ្ងៃបុណ្យសាធារណៈ។

៣.បណ្ណាល័យ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

បណ្ណាល័យនេះ បានរៀបចំឡើងជា២ជាន់ សៀវភៅដែលទាក់ទងនឹងសាសនាទាំងអស់ត្រូវបានគេរៀបចំទុកដាក់នៅផ្នែកខាងលើនៃបណ្ណាល័យ ចំណែកឯសៀវភៅផ្សេងៗទៀតត្រូវបានគេរៀបចំទុកដាក់នៅឯជាន់ផ្ទាល់ដីនៃបណ្ណាល័យនេះ។ លើសពីនេះទៅទៀត បណ្ណាល័យនេះថែមទាំងបានរៀបចំនូវកាតាឡុកអេឡិចត្រូនិច ដើម្បីបង្កភាពងាយស្រួលដល់ការស្វែងរកសៀវភៅដែលអ្នកចង់រកទៀតផង។

បណ្ណាល័យនេះ បើកឲ្យប្រើប្រាស់៥ថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ ពេលព្រឹក ចាប់បើកពីម៉ោង7.30 ព្រឹក -11ថ្ងៃត្រង់ និងពេលថ្ងៃចាប់បើកពីម៉ោង 2.30ល្ងាច – 5ល្ងាច។ បណ្ណាល័យនឹងធ្វើការបិទនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យសាធារណៈ។ អ្នកអាចស្វែងរក បណ្ណាល័យ ពុទ្ធសាសនបណ្ឌិតបានតាមរយៈអាស័យដ្ឋាន: នៅជិតសួនច្បារហ៊ុនសែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៤.The Justice Café & Library

ហាងកាហ្វេ ដែលមានផ្ទុកនូវសៀវភៅជាច្រើននេះ បានកើតចេញពីគំនិតរបស់យុវជនខ្មែរយើងមួយក្រុម ដោយក្នុងគោលបំណងដើម្បីគាំទ្រការតភ្ជាប់និងការជម្រុញយុវជនដែលគាំទ្រយុត្តិធម៌កាន់តែប្រសើរនៅក្នុងប្រទេសកម្ពុជា។ ទីនេះជាកន្លែងដ៏ល្អបំផុតសម្រាប់ សិស្ស និសិត្សមក ធ្វើការសិក្សាស្រាវជ្រាវ អំពីប្រធានបទផ្នែកច្បាប់ និងសិទ្ធិមនុស្ស។

បើអ្នកមានចំណាប់អារម្មណ៍លើ ហាងកាហ្វេ ក៏ដូចជាបណ្ណាល័យមួយនេះ អាចស្វែងរកបានតាមរយៈអាស័យដ្នាន ផ្លូវលេខ 53 សង្កាត់បឹងទំពុនខណ្ឌមានជ័យ ក្រុងភ្នំពេញ។ រីឯម៉ោងធ្វើការវិញគឺចាប់បើកពីម៉ោង០៩:០០ព្រឹក ដល់ម៉ោង០៧:០០យប់។

ព៌ត័មានបន្ថែមសូមចូលទៅកាន់គេហទំព័រ: https://www.facebook.com/justicecafepp/

៥.CJCC Library

បណ្ណាល័យមួយនេះត្រូវបានបើកឲ្យដំណើរការជារៀងរាល់ថ្ងៃ ពី ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង8:00 ព្រឹក – 6:00 ល្ងាច  និងសម្រាប់ថ្ងៃសៅរ៍និងអាទិត្យ ចាប់បើកពី 9:00 ព្រឹក – 5:00 ល្ងាច និងបិទឈប់សម្រាកនៅរៀងរាល់ថ្ងៃបុណ្យជាតិ និងថ្ងៃពុធ (រៀងរាល់២សប្តាហ៍)។ សម្រាប់ថ្ងៃឈប់សម្រាកនិងថ្ងៃឈប់សម្រាកសម្រាប់ពិធីពិសេសណាមួយសេចក្តីប្រកាសនឹងត្រូវបានដាក់នៅលើបណ្តាញFacebook នៃបណ្ណាល័យ CJCC ឬគេហទំព័រ CJCC។ អ្នកអាចស្វែងរកទីតាំងរបស់បណ្ណាល័យនេះ ដែលស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែម្តង។

.សាកលវិទ្យាល័យហ្សាម៉ាន់

ឆ្នាំនេះសាលានេះបានបើកជាសាធារណៈសម្រាប់ សិស្សានុសិស្ស និងតម្រូវអោយធ្វើកាតសមាជិកបន្តិចដែលតម្រូវឲ្យបង់ប្រាក់មួយចំនួនតូច ។ បណ្ណាល័យនេះ មានអាស័យដ្ឋានស្ថិតនៅក្បែរនឹងផ្សារ TK avenue និងបើឲ្យប្រើការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៧:៣០ ដល់   ៥ល្ងាច និងសម្រាប់ថ្ងៃសៅរ៍ ចាប់ពីម៉ោ៨ ព្រឹក ដល់ ១២រសៀល។

.American corner(សាកលវិទ្យាល័យបញ្ញាសាស្រ្ត)

នៅទីនោះមានសៀវភៅជាច្រើនសម្រាប់អ្នកអាន ហើយក៏តម្រូវឲ្យចំណាយថវិកាដើម្បីធ្វើកាតសមាជិកផងដែរ។ បណ្ណាល័យនេះ មានទីតាំងស្ថិតនៅ មហាវិថីវិមានឯករាជ្យ។ ចំណែកឯ ម៉ោងធ្វើការនៅថ្ងៃចន្ទ ដល់ ថ្ងៃសុក្រគឺចាប់ពីម៉ោង៨ព្រឹក ដល់ ៨យប់ និងសម្រាប់ថ្ងៃសៅរ៍ ៧:៣០ព្រឹក ដល់៥:៣០ល្ងាច រីឯសម្រាប់ថ្ងៃអាទិត្យវិញ គឺចាប់ពីម៉ោង២:៣០រសៀលដល់៥:៣០ល្ងាច។

.ស្ថានទូតអាមេរិក

អ្នកអាចចូលក្នុងបណ្ណាល័យនៅទីនោះបានដោយសេរី តែគ្មានការអនុញ្ញាតិ្តឲ្យមានការខ្ចីសៀវភៅពីបណ្ណាល័យនេះទេ។ អ្នកអាចស្វែរកស្ថានទូតអាមេរិក ដែលមានទីតាំងនៅ ជិតរមនីយដ្ឋានវត្តភ្នំ។ ចំណែកឯពេលវេលាធ្វើការគឺចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ និងចាប់បើកពីម៉ោង៨:៣០ព្រឹក ដល់ ១១:៣០រសៀល និងពេលថ្ងៃគឺចាប់ពី១:៣០រសៀល ដល់ ៤:៣០រសៀល ។

៩.បណ្ណាល័យ សកលវិទ្យាល័យ RULE

សកលវិទ្យាល័យមួយនេះ មានបណ្ណាល័យចំនួន២ ដែល១គឺបណ្ណាល័យសម្រាប់       និសិ្សតនីតិសាស្រ្ត និងមូយទៀតគឺសម្រាប់និស្សិតសេដ្ឋកិច្ច។ អ្នកអាចធ្វើការខ្ចីសៀវភៅពីបណ្ណាល័យនេះបាន តែអ្នកត្រូវតម្រូវឲ្យធ្វើកាតសមាជិកជាមុនសិន ហើយការធ្វើកាតសមាជិកនោះចំណាយអស់តែ១០០០០៛ តែប៉ុណ្ណោះ។ ចំណែកឯម៉ោងធ្វើការគឹចាប់ពីថ្ងៃចន្ទ័ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៧យប់។ បណ្ណាល័យនេះ នឹងបិទនៅថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិនានា។

៩.Grit Coffee Shop

           Grit ជាហាងកាហ្វេបែបបណ្ណាល័យមួយដែលមានបម្រើជាសេវាកម្មកាហ្វេ ភេសជ្ជៈ និងអាហារសម្រន់ លើសពីនេះទៅទៀតហាងកាហ្វេមួយនេះបានរៀបចំនូវសៀវភៅជាច្រើនភាសាសម្រាប់អ្នកសិក្សា អ្នកស្វែងរកការងារធ្វើ អ្នកស្វែងរកអាហាររូបករណ៍ និងអ្នកជំនួញផងដែរ ហើយអ្វីដែលរឹតតែពិសេសនោះគឺអ្នកក៏អាចចូលទៅអានសៀវភៅនៅទីនោះបានទោះជាមិនពិសារអ្វីសោះក៏បានដែរ។

Grit មានអាស័យដ្នាន នៅផ្ទះលេខ៨៧ ផ្លូវលេខ៩៩ខាងលិចវិទ្យាល័យបឹងត្របែក
ខ័ណ្ឌចំការមន ភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ: https://www.facebook.com/GritCafeBoengTrabek/

ស្រាវជ្រាវ និងចងក្រងដោយក្រុម D:

Team members:

Ms. Rin Sovuthiny
Mr. Panharith Long
Mr. Leev Meng Hak
Mr. Yin sophearith
Ms. Tang Sivgech
Mr. SHIM Teukchhou
Mr. Kea Ouseng

Team Leaders:

Mr. Kou Chanmony
Mr. Leng Vila

Supervisor: Mr. Ty Limkosal

Facebook Comments