ដំណឹងជ្រើសរើសអ្នកហាត់ការជាមួយអាឡាដាំង

អាឡាដាំងគឺជាវេទិកាអប់រំ ដែលបំរើផលប្រយោជន៍ សិស្សនិងនិស្សិត ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ព័ត៌មានអាហារូបករណ៍ ចំណេះដឹងទូទៅ និងភាសាអង់គ្លេស។ ដើម្បីបន្ថែមផលប្រយោជន៍លើ ដល់សិស្ស និងនិស្សិត អាឡាដាំងត្រូវការជ្រើសរើសនិស្សិតហាត់ការចំនួន ៥រូប ក្នុងរយៈពេល៦ខែ ដូចខាងក្រោម៖

តួនាទី៖

  • ចងក្រង និងសរសេរអត្ថបទជាភាសាខ្មែរ (២អត្ថបទ/សប្តាហ៍)
  • ធ្វើ Poster ទាក់ទងនឹងការអប់រំ (១/សប្តាហ៍)
  • ធ្វើការស្រាវជ្រាវ ទាក់ទងនឹងចំំណេះដឹងល្អៗសម្រាប់ចែករំលែក
  • សហការណ៍ជាមួយ អ្នកដឹកនាំគម្រោង និងអ្នកហាត់ការដ៏ទៃទៀត ដើម្បីបង្កើតបានអត្ថបទ ដែលមានគុណភាព។

លក្ខខ័ណ្ឌ៖

  • ជានិស្សិតមហាវិទ្យាល័យ
  • មានការតាំងចិត្តខ្ពស់ និងអាចសម្រេចការងារ តាមកាលកំណត់រយៈពេល៦ខែ
  • ចូលចិត្តធ្វើការងារសង្គម និងបំរើផលប្រយោជន៍ វិស័យអប់រំទូទៅ
  • មានស្មារតី ការងារជាក្រុម និងជំនាញអន្តរបុគ្គល
  • ចេះប្រើប្រាស់កុំព្យូទ័រ និង Microsoft MS និង PTT

ផលប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្ត ១០០$
  • ទទួលបាន លិខិតសរសើរ១ និង Recommendation letters បើចាំបាច់
  • មានឈ្មោះជាអ្នកនិពន្ធ និងចងក្រងអត្ថបទលើគេហទំព័រអាឡាដាំង
  • ទទួលបានការបណ្តុះបណ្តាលផ្សេងៗ
  • មាន ​ឱកាសបង្កើតទំនាក់ទំនង និងសិក្សាពីគ្នាទៅវិញទៅមកជាមួយអ្នកស្ម័គ្រចិត្ត និងក្រុមការងារអាឡាដាំង

អាឡាដាំងនឹងជ្រើសបេក្ខជន ចំនួន៥នាក់ ប៉ុណ្ណោះ។ បើអ្នកមានចំណាប់អារម្មណ៍ សូមផ្ញើរ ប្រវត្តិរូបការងារ (CV) និង លិខិតអម (Cover letter) មកកាន់អ៊ីមែល [email protected] រឺទំនាក់ទំនងទូរស័ព្ទ 093 316 473។

ឈប់ទទួលពាក្យ៖ ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ ២០១៨

Facebook Comments