SPARK.2: វាគ្មិនឆ្នើមទាំង១០រូបបានចែករំលែកអំពី….

កម្មវិធី SPARK.2 ដែលរៀបចំទ្បើងដោយINSPIRED.Cambodia មានគោលបំណងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយឱ្យទ្បើងមកបញ្ចេញគំនិតនៅលើវេទិកា ដើម្បីចែករំលែកគំនិតទាំងនោះទៅដល់អ្នកចូលរួម ព្រមទាំងបង្កើនជំនាញនិយាយជាសាធារណៈផងដែរ។ មិនតែប៉ុណ្ណោះ លើសពីកម្មវិធីនិយាយជាសាធារណៈធម្មតា SPARK.2 ក៏មានកិច្ចពិភាក្សាតុមូលពីសំណាក់វាគ្មិនកិត្តិយសផងដែរ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី ០៤ ខែ មីនា​ ឆ្នាំ ២០១៨ កន្លងផុតទៅនេះ កម្មវិធី SPARK.2 បានដំណើរការទ្បើងដោយជោគជ័យនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ជាមួយនឹងអ្នកចូលរួមរហូតដល់ទៅ៩០០នាក់ ហើយពួកគាត់សុទ្ធសឹងតែមកពីបណ្តាមជ្ឈដ្ឋានផ្សេងៗគ្នា ដូចជា សិស្សានុសិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន អ្នកបង្កើតអាជីវកម្ម​ -ល- ។

តាមរយៈកម្មវិធី SPARK.2 វាគ្មិនបានចែករំលែកគំនិត ក៏ដូចជាបទពិសោធន៍ជាច្រើនដែលជា “រឿងរ៉ាវជំរុញទឹកចិត្តនៃការចាប់ផ្តើមគំរោងអាជីវកម្ម” ដល់អ្នកចូលរួមទស្សនាដើម្បីយកទៅធ្វើជាមេរៀនល្អៗក្នុងជីវិត។ លើសពីនេះទៅទៀត ​អ្នកចូលរួមទាំងអស់គ្នាក៏បានចូលរួមលេងហ្គេមកំសាន្តសប្បាយៗ និងទទួលបានរង្វាន់ជាច្រើនពីកម្មវិធី​។

ភាពជោគជ័យមួយនេះអាចដំណើរការទៅបាន ដោយសារក្រុមការងារយើងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុន ស្ថាប័ននានា ក៏ដូចជាអ្នកចូលរួមទាំងអស់គ្នាហើយយើងក៏សូមអរគុណដល់តារាចម្រៀង២រូប គឺលោកសាយ(Sai) និង កញ្ញា Melodyផងដែរ ដែលបានចូលរួមបង្កើនភាពសប្បាយថែមមួយកម្រឹតទៀតដល់កម្មវិធី ដែលទាំងនេះគឺជាកម្លាំងចិត្តដល់ក្រុមយុវជនយើងក្នុងការបន្តការខិតខំប្រឹងប្រែងបង្កើត និងចែករំលែកអ្វីដែលថ្មីទៅដល់សង្គមរបស់យើងបន្តទៀត។​

Facebook Comments