TEDx AbdulCarimeSt ក្រោមប្រធានបទ “What If?”

កម្មវិធីប្រភេទជាសិក្ខាសាលាជាច្រើនត្រូវបានបង្កើតឡើងដើម្បីមនុស្សទូទៅ ជាពិសេសនោះគឺយុវវ័យផ្ទាល់ដែលស្ថិតនៅក្នុងវ័យសិក្សាក្រេបយកចំណេះវិជ្ជាដើម្បីគ្រួសារ ប្រទេសជាតិ និងខ្លួនគេផ្ទាល់។ សិក្ខាសិលាទាំងនោះមានខ្លះជាប្រភេទក្នុងប្រទេសដែលបង្កើតនិងរៀបចំឡើងដោយកូនខ្មែរផ្ទាល់ ហើយខ្លះទៀតជាប្រភេទសុំសិទ្ធពីក្រៅប្រទេសដើម្បីធ្វើឡើងនៅប្រទេសកម្ពុជាយើង។

បើអ្នកទាំងអស់គ្នាចូលចិត្តមើលវីដេអូក្នុង YouTube ដែលនិយាយពីគំនិតថ្មីៗ និងការអប់រំជាលក្ខណៈអន្តរជាតិនោះប្រាកដជាស្គាល់ប្រភេទសិក្ខាសិលាដែលមានឈ្មោះបោះសម្លេងទូទាំងពិភពលោកដែលមានឈ្មោះថា TEDx។ វាពិតជាមានមោទនភាពណាស់ដែលមានកូនខ្មែរយើងមួយក្រុមសុំសិទ្ធដើម្បីរៀបចំកម្មវិធីដ៏ល្បីនេះនៅក្នុងប្រទេសកម្ពុជាយើងបានដោយជោគជ័យ ក្នុងគោលបំណងមួយគឺផ្តល់     ឱកាសឲ្យកូនខ្មែរបានបញ្ចេញនូវសម្លេង និងគំនិតទៅកាន់ពិភពលោក។ ឈ្មោះជាផ្លូវការរបស់កម្មវិធីដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជាយើងគឺ TEDx AbdulCarimeSt ក្រោមប្រធានបទមួយគឺ What If? ឬមានន័យថា ចុះបើ?។

TEDx AbdulCarimeSt នឹងធ្វើឡើងនៅថ្ងៃ២៥ ខែមីនា ឆ្នាំ២០១៨ នៅសាលាអន្តរជាតិ ISPP ដោយមានវាគ្មិនចំនួន៨នាក់ ដែលពួកគាត់ទាំងអស់គ្នាភាគច្រើនសុទ្ធជាអ្នកមានស្នាដៃ ទេពកោសល្យ និងមានភាពជោគជ័យក្នុងជីវិត។ ពួកយើងក៏មានការសំដែងពីក្រុមរាំ Polarix, Music Art School និង លោក Mann VannDa ផងដែរ។

ដោយហេតុថាពួកយើងចង់រក្សានូវគុណភាពតាមស្តង់ដារបស់កម្មវិធី TEDx និងចង់អោយអ្នកចូលរួមទាំងអស់ទទួលបាននូវចំណេះដឹងទាំងស្រុងយ៉ាងពេញលេញ កម្មវិធីនេះមានលក់តែ ១០០ សំបុត្រតែប៉ុណ្ណោះ។

ដូច្នោះសូមកុំឲ្យឳកាសដ៏កម្រនេះរំលងផុតឲ្យសោះ។ ព័ត៌មានបន្ថែមចំពោះការទិញសំបុត្រ សូមចូលទៅកាន់ Website របស់យើងខ្ញុំគឺ www.tedxabdulcarimest.com រឺក៏ Facebook Page : www.facebook.com/tedxabdulcarimest

 

Facebook Comments