ចង់ដឹងពីវិធីសាស្រ្តក្នុងការបង្កើតអាជីវកម្មល្អៗ ពីសហគ្រិនជាច្រើនអ្នកក្នុងពេលតែមួយ ចូលរួមជាមួយSPARK.

[ភ្នំពេញ] នាពេលបច្ចុប្បន្ន​ យើងសង្កេតឃើញថាសហគ្រិនភាព និងការបង្កើតអាជីវកម្មជាទូទៅកំពុងតែមានសន្ទុះជាខ្លាំង។ អ្នកខ្លះក៏ជោគជ័យ អ្នកខ្លះទៀតក៏មានឧបសគ្គជាច្រើនរារាំងទៅរកភាពជោគជ័យ ហើយរឿងរ៉ាវទាំងអស់នេះសុទ្ធសឹងជាមេរៀនដ៏ល្អសម្រាប់រៀនសូត្រតាម។​ទាំងអស់នឹងអាចបកស្រាយបានដោយវាគ្មិនរបស់កម្មវិធី SPARK. 2

ពេលនេះINSPIRED.Cambodia​ បានរៀបចំកម្មវិធីSPARK. ជាលើកទី២ដែលហៅថាSPARK.2ក្នុងនោះផងដែ​រ មានវាគ្មិនជាច្រើនរូបនឹងទ្បើងមកបកស្រាយ និងចែករំលែកគំនិតដោយយើងធ្វើការផ្តោតសំខាន់ទៅលើ “រឿងរ៉ាវជម្រុញទឹកចិត្តនៃការចាប់ផ្តើមអាជីវកម្ម” (The inspiring story behind every start-up) ដែលមានដូចជាគំនិតដំបូងនៃការចាប់ផ្តើមអាជីវកម្ម ការបង្កើតក្រុម ការស្វែងរកទុនដើម្បីចាប់ផ្តើម ការគ្រប់គ្រងនៃប្រតិបត្តការ ប្ញឧបសគ្គនៅក្នុងការដំណើរការ ជាដើម​-ល-។

ដូច្នេះ ​កុំភ្លេចចូលរួមទាំងអស់គ្នាក្នុងកម្មវិធី SPARK.2 ដើម្បីទទួលបានគំនិត បទពិសោធន៍ មេរៀនជីវិតថ្មីៗតាមរយៈការនិយាយជាសាធារណៈនិង ការពិភាក្សាតុមូលពីសំណាក់វាគ្មិនកិត្តិយស។​ លើសពីនេះទៅទៀត យើងអាចស្វែងយល់ថា តើនៅពីក្រោយការចាប់ផ្តើមគំនិតជំនួញរបស់វាគ្មិនទាំងអស់មានលក្ខណៈបែបណា។

[ការនិយាយជាសាធារណៈពីសំណាក់វាគ្មិនកាលពីកម្មវិធីSPARK. ថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០១៧ ]

[ការពិភាក្សាតុមូលពីសំណាក់វាគ្មិនកិត្តិយសកាលពីកម្មវិធីSPARK. ថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០១៧]

តោះចាំកាលទៀត កក់សំបុត្រឥឡូវនេះ និងទទួលបានកាដូផ្សេងៗពីកម្មវិធីតាមរយៈតំណភ្ជាប់ https://goo.gl/3PGa1Y

កាលបរិច្ឆេទ: ថ្ងៃទី 04 ខែ មិនា ឆ្នាំ 2018

ពេលវេលា: ១:00 – ៥:00 រសៀល

ទីកន្លែង: Cambodia-Korea Cooperation Center (CKCC)

តម្លៃសំបុត្រ ៣$  ប្ញ ១២,០០០៛

ព័ត៌មានបន្ថែមសូមទំនាក់ទំនង

លេខទូរស័ព្ទ: ​​​   (+855) 31 46 22 244

(+855) 78 66 27 19

(+855) 93 71 71 94

Email: [email protected]

ប្ញចូលទៅកាន់ Facebook page: INSPIRED.Cambodia / SPARK.PhnomPenh

Facebook Comments