កម្មវិធីប្រឡងប្រជែងបកស្រាយប្រធានបទ “តម្លៃសកលរបស់ស្នាដៃអក្សរសិល្បល្ប៍ រឿង ទុំទាវ”

ក្រសួងអប់រំ យុវជន និងកីឡារៀបចំកម្មវិធីប្រឡងប្រជែងជ្រើសរើសបេក្ខជន បេក្ខនារីជ័យលាភីចំនួន៣នាក់ ដែលមានសមត្ថភាពក្នុងការបកស្រាយប្រធានបទ “តម្លៃសកលរបស់ស្នាដៃអក្សរសិល្បល្ប៍ រឿង ទុំទាវ”

មុខសញ្ញាជ្រើសរើស៖

  • សាស្ត្រាចារ្យមុខវិជ្ជាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរនៅកម្រិតមធ្យមសិក្សាទុតិយភូមិ
  • អ្នកមានបទពិសោធក្នុងការបង្រៀនមុខវិជ្ជាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរនៅកម្រិតមធ្យមសិក្សាទុតិយភូមិ។

លក្ខខណ្ឌជ្រើសរើស៖

  • ការបកស្រាយប្រធានបទខាងលើបានល្អ សមហេតុផលជាងគេបង្អស់តាមរយៈសំណេរអត្ថបទអោយបានយ៉ាងតិច១០ទំព័រក្រដាស A4 ដោយដៃ ឬកុំព្យូទ័រ
  • មានបទពិសោធក្នុងការបង្រៀនសិក្សាអត្ថបទអក្សរសិល្ប៍ក្នុងកម្មវិធីសិក្សា
  • មានចំណេះដឹងទូទៅទូលំទូលាយលើផ្នែកអក្សរសិល្ប៍
  • មានសំនួនវោហារ ឥរិយាបថល្អ វៃឆ្លាតក្នុងការដោះស្រាយបញ្ហា និងសម្របសម្រួល
  • សំណេរបានត្រឹមត្រូវតាមក្បួនអក្សរសាស្ត្រខ្មែរ និងអក្ខរាវិរុទ្ធ តាមវចនានុក្រមខ្មែរដែលបានបោះពុម្ភដោយពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧។

ការវាយតម្លៃ៖

ស្នាដៃទាំងអស់ត្រូវផ្លងការត់ការវាយតម្លៃ ជ្រើសរើសដោយ “អនុគណៈកម្មការបច្ចេកទេស” និងការពិនិត្យសម្រេចដោយ “អនុគណៈកម្មការអនុម័ត” របស់ក្រសួងអប់រំ យុវជន និងកីឡា។

ពេលវេលា និងទីកន្លែងទទួល៖

ស្នាដៃទាំងអស់ ត្រូវបញ្ជាក់ពីឈ្មោះ ភេទ ទីកន្លែងធ្វើការ ហើយបញ្ជូនមកនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា ស្ថិតនៅក្នុងបរិវេណអគារដ្ឋបាលថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា ផ្លូវលេខ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងកើតផ្សារបឹងកេងកងចម្ងាយប្រហាណ ២០០ម៉ែត្រ) ឬតាមរយៈសារអេឡិចត្រូនិច Email: [email protected] មិនអោយហួសថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៧គត់ជាំកំហិត។

Facebook Comments