អាហារូបករណ៍ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ Oxford ប្រទេសអង់គ្លេស​

អាហារូបករណ៍ Louis Dreyfus-Weidenfeld and Hoffmann នឹងផ្តល់ជូនអាហារូបករណ៍ដល់និស្សិតពូកែ រហូតដល់ ២០ កន្លែង មកពីប្រទេសកំពុងអភិវឌ្ឍន៍តាមបណ្តាប្រទេសនៃតំបន់អាហ្វ្រិក អាស៊ី និងអាមេរិកខាងត្បូង ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ អាហារូបករណ៍នេះគឺសម្រាប់សិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។

ជំនាញដែលផ្តល់ឲ្យ៖ Agriculture, Health care, Environmental and Water Management, Economics, Public policy etc.

កំរិត៖ អនុបណ្ឌិត

លក្ខណ្ឌជ្រើសរើស៖

  • មានប្រវត្តិការសិក្សាល្អ
  • មានភាពជាអ្នកដឹកនាំ និងមានបំណងចង់រួមចំណែកអភិវឌ្ឍន៍ប្រទេសកំណើតខ្លួនតាមរយៈវិជ្ជាជីវៈជំនាញរបស់ខ្លួន

របៀបដាក់ពាក្យ៖
បេក្ខជនត្រូវជ្រើសរើសយក Louis Dreyfus-Weidenfeld Scholarship and Leadership Programme នៅក្នុង Funding section របស់ទម្រង់ឯកសារពាក្យសំុចូលរៀន (application form) របស់សាកលវិទ្យាល័យ ឲ្យទាន់កាលបរិច្ឆេទផុតកំណត់ ថ្ងៃទី ០៨ មករា ឬ ១៩ មករា ឆ្នាំ ២០១៨ (depending on your course)។ បេក្ខជនក៏ត្រូវបំពេញ Weidenfeld Scholarships Questionnaire ហើយភ្ជាប់វាជាមួយនឹងទម្រង់ឯកសារពាក្យសំុចូលរៀនតាមកាលបរិច្ឆទផុតកំណត់ផងដែរ។

ពត៌មានលម្អិតសូមចូលទៅកាន់៖ Official Scholarship Website

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments