សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាផ្ដល់អាហារូបករណ៍៦០កន្លែង

នាពេលបច្ចុប្បន្ន មនុស្សភាគច្រើនសុទ្ធតែធ្លាប់លឺ និងស្គាល់កិត្តិនាមរបស់សាកល​វិទ្យា​ល័យ​បញ្ញាសាស្ត្រកម្ពុជា ឬហៅកាត់ជាភាសាអង់គ្លេសថា PUC ដែរ។ សាកលវិទ្យាល័យ​មួយនេះបានរួមចំណែកយ៉ាងធំធេងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងព្រះរាជាកម្ពុជា។

សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាផ្ដល់ឱកាសក្នុងការប្រកួតប្រជែងយកអាហារូបករណ៍ចំនួន៦០កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រ ចំពោះអ្នកដែលមានចំណងសិក្សានៅ​សាកល​វិទ្យា​ល័យ​មួយនេះ។

  • ថ្ងៃបរិច្ឆេទនៃការប្រឡង៖ ព្រឹក ឬល្ងាចថ្ងៃទី១៩ ឬ២១ ខែតុលា ឆ្នាំ២០១៧
  • រយៈពេលប្រឡង៖ ២ ម៉ោង
  • មុខវិជ្ជាដែលត្រូវប្រឡង៖ ជំនាញស្ដាប់ អាន និងសរសេរ (listening, reading, and writing skills)
  • ចាប់ទទួលពាក្យសុំប្រឡងរហូតដល់ថ្ងែ ១២ ខែតុលា ឆ្នាំ២០១៧់
  • ទីកន្លែង៖ មជ្ឈមណ្ឌលធ្វើតេស្ត (Testing Center)

បន្ថែមពីលើអាហារូបករណ៍ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាក៏បានរៀបចំសិក្ខាសិលាស្ដីពីការជ្រើសរើសមុខជំនាញសិក្សា វេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សាលស្រីឌីម អាគារខាងត្បូងវិមានឯករាជ្យ។

ចុះឈ្មោះចូលរួមដោយសេរីតាមរយៈលេខ ០១២ ៤៩៧ ៩៤៣/០៩៨ ៤៤០ ០៤២

Facebook Page: សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

ព័ត៌មានលម្អិត៖ drive.google.com/file

Facebook Comments