អាហារូបករណ៍ថ្នាក់ Master និង Ph.D របស់ជប៉ុនសម្រាប់ឆ្នាំ២០១៨

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់មន្ត្រីរាជការទាំង២ភេទនៅក្នុងស្ថាប័នរដ្ឋថា កម្មវិធីអាហារូបករណ៍ JDS ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឃធនធានមនុស្សនៅកម្ពុជា នឹងទទួលបណ្ដុះបណ្ដាលនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) រយៈពេល២ឆ្នាំ ចំនួន២៤នាក់ និងបណ្ឌិត (Ph.D Degree) រយៈពេល៣ឆ្នាំ ចំនួន២នាក់ នៅប្រទេសជប៉ុនក្នុងឆ្នាំ២០១៨។

I. លក្ខខណ្ឌនៃការជ្រើសរើស

១. ​បរិញ្ញាបត្រជាន់ខ្ពស់

បេក្ខជនទាំង២ភេទត្រូវ៖

  • មានសញ្ជាតិខ្មែរ
  • មានសញ្ញាបត្របរិញ្ញាបត្រ (Bachelor’s Degree)
  • មានអាយុចន្លោះពី ២២-៣៥ឆ្នាំ គិតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨
  • មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ ព្រោះការសិក្សាយកភាសាអង់គ្លេសជាយាន
  • មានបទពិសោធន៍ការងារយ៉ាងតិច០២ឆ្នាំ ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ពន្ធ (ចំពោះបុគ្គលិកជាប់កិច្ចសន្យាមិត្រូវបានអនុញ្ញាតទេ)
  • មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា

២.ថ្នាក់បណ្ឌិត

បេក្ខជនទាំង២ភេទត្រូវ៖

  • មានសញ្ជាតិខ្មែរ
  • បានបញ្ជប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍ JDS
  • មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ បន្ទាប់ពិបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍ JDS
  • ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ពន្ធដូចមានកំណត់ក្នុង Framework of JDS2017
  • មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា

II. មុខជំនាញទៅសិក្សា (សម្រាប់ទាំង២កម្រិត)

  1. Economic Infrastructure Development
  • Infrastructure Development
  • Urban Problem Solving
  1. Private Sector Development
  2. Agriculture and Rural Development
  3. Improvement of Education Quality
  4. Health System Strengthening
  5. Improvement of Administrative Functions
  6. Legal and Judical Development
  7. Building of Internationla Relations

III. កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ

បេក្ខជនដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍នេះ សូមទាក់ទងរកពាក្យសុំអាហារូបករណ៍ និងបំពេញសំណុំឯកសារផ្សេងៗ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៦:៣០ នៅការិយាល័យ JICE-JDS ដែលមានអាសយដ្ឋាន៖ ជាន់ទី៣ អាគារ AURA លេខ៨៧ វិថីព្រះត្រសក់ផ្អែម (៦៣) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជាធានីភ្នំពេញ។

ពាក្យសុំអាហារូបករណ៍មានចែកជូននៅការិយាល័យ JICE-JDS ឬអាចរកបានតាមគេហទំព័រដែលមានអាសយដ្ឋាន៖ jds-scholarship.org/country/cambodia/

  • បេក្ខជនត្រូវមានប័ណ្ណសំគាល់មន្ត្រីរាជការស៊ីវិល ឬលិខិតបញ្ជាក់ពីក្រសួងសាមី
  • បេក្ខជនត្រូវដាក់ពាក្យសុំទៅសិក្សាតាមមុខជំនាញដែលពាក់ព័ន្ធនឹងក្រសួងសាមីដូចមានបញ្ជាក់ជូនក្នុងសារភ្ជាប់ជូន (Application Guideline)។
  • បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យជ្រើសរើសលើសំណុំលិខិត និងធ្វើសម្ភាសន៍

IV. កម្មវិធីពន្យល់ណែនាំអំពីអាហារូបករណ៍

បេក្ខជនអាចចូលរួមស្ដាប់ការពន្យល់ពីកម្មវិធីអាហារូបករណ៍នេះនៅតាមកន្លែង និងកាលបរិច្ឆេទដូចខាងក្រោម៖

១. សាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ (៩:00-១១:00 ព្រឹក)

២. សណ្ឋាគារ៧មករា ខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ (៩:00-១១:00 ព្រឹក)

៣. មជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧

៤. វិទ្យាស្ថានភាសាបរទេស (IFL) រាជធានីភ្នំពេញថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ (៩:00-១១:00 ព្រឹក)

សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងសួរនៅការិយាល័យ JICE-JDS តាមអាសយដ្ឋានខាងលើ តាមរយៈទូរស័ព្ទលេខ៖ 012 681 611/023 217 944, email: [email protected] ឬនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អាគារលេខ២៣ ផ្លូវ៣៦០ ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ។

Facebook Comments