សែលកាតត្រូវបានទទួលស្គាល់ជាបណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជាពី OpenSignal

ភ្នំពេញ ថ្ងៃទី 17 ខែសីហា៖ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅ    កម្ពុជា ទទួលបានពានរង្វាន់ពី OpenSignal ដែលជាស្ថាប័នអន្តរជាតិជាទីទុកចិត្តលើការធ្វើតេស្តល្បឿនអ៊ីនធើណិត។​

ក្នុងការសិក្សានាពេលថ្មីៗនេះដែលបានចេញផ្សាយដោយ OpenSignal  បានបង្ហាញឲ្យឃើញថា សែលកាត ឈានមុខគេលើពីរផ្នែកធំៗ៖

  • អ៊ីនធើណិត 4G លឿនជាងគេ
  • បណ្តាញសេវាលឿនជាងគេ

ការសិក្សានេះ ត្រូវបានធ្វើឡើង​ចាប់ពីថ្ងៃទី 1 ខែមេសា ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2017 ដោយបាន​សិក្សាទៅលើក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួនបី៖ សែលកាត (Cellcard) Metfone និង Smart Axiata ។ សែលកាត ទទួលបានពានរង្វាន់នេះដោយសារតែល្បឿន

ដោនឡូត  4G LTE របស់ខ្លួន មានល្បឿនជាមធ្យមដល់ទៅ 19.7 Mbps បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដលើល្បឿនអ៊ីនធើណិត 4G ។ ការសិក្សាក៏បានបង្ហាញផងដែរថា ល្បឿនដោនឡូតរបស់សែលកាត គឺលឿនជាងគេ​ 2ដង​បើប្រៀបធៀបជាមួយលទ្ធផលនៃការធ្វើតេស្ដដូចគ្នារបស់ក្រុមហ៊ុន Smart Axiata។ លើសពីនេះទៅទៀត ល្បឿននៃការដោនឡូតរបស់សែលកាត​លឿនជាងល្បឿនដោនឡូត 4G LTE របស់ពិភពលោកទៅទៀត ដែលជាមធ្យមមានល្បឿន 16.2 Mbps។

ល្បឿនជាមធ្យមរបស់សែលកាតទាំងបណ្ដាញសេវា 3G និង​ 4G មានល្បឿនរហូតដល់ 8.1 Mbps ដូច្នេះហើយទើបសែលកាតទទួលបានពានរង្វាន់នេះ។​

របាយការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា សែលកាត មិនត្រឹមតែមានល្បឿនអ៊ីនធើណិត 4G LTE លឿនជាងគេបំផុត​ប៉ុណ្ណោះ​ទេ  សេវាគ្រប់ដណ្តប់ 4G LTE​ របស់សែលកាត ក៏មានភាពទូលំទូលាយផងដែរ ដែលទទួលបានពិន្ទុខ្ពស់ជាង 70% ធ្វើឲ្យអតិថិជនសែលកាតភ្ជាប់ទៅ​​
សេវា 4G បានញឹកញាប់និងលឿនជាង​មុន។ ការវាស់ស្ទង់លើវិសាលភាពនៃបណ្តាញសេវារបស់ OpenSignal ធ្វើឡើងដោយវាស់ស្ទង់លើចំនួនដងនៃការចូលទៅប្រើបណ្តាញសេវា។ តាមរយៈការធ្វើតេស្តនេះ អ្នកប្រើប្រាស់សែលកាតអាចចូលប្រើសេវា 4G បានរហូតដល់ 7​ដង ក្នុងចំណោម 10ដង។

ជោគជ័យនេះ ទទួលបានបន្ទាប់ពីគំនិតផ្ដួចផ្ដើមពង្រីកបណ្ដាញសេវា 4G ដែលសែលកាតបានចាប់ផ្តើមចាប់តាំងពីដើមឆ្នាំនេះ ជាមួយនឹងការពង្រីកបណ្តាញសេវា រួមទាំងពង្រឹបច្ចេកវិទ្យាសេវា 4G និង 3G។

សែលកាត​ទើបតែទទួលបានពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជាប្រចាំឆ្នាំ 2017 ពី Ookla​​ ដោយសារតែការពង្រីកបណ្តាញសេវា 4G កើនឡើងពី 200 អង់តែន រហូតដល់ 2000 អង់តែន នាពេលបច្ទុប្បន្ន។​ លោក ចន​ ណាវ៉ាល   នាយកផ្នែកបច្ចេកវិទ្យា​របស់សែលកាត បានលើកឡើងថា ​“ល្បឿននៃការពង្រីកបណ្តាញសេវារបស់យើង​ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង ក្នុងការផ្គត់ផ្គង់នូវតម្រូវការអ៊ីនធើណិតដែលកំពុងតែកើនឡើងយ៉ាងខ្លាំង។  ការពង្រីកបណ្តាញសេវា 4G នេះប្រើរយៈពេលខ្លីបំផុត ដែលមិនធ្លាប់មានក្នុងរយៈ 20ឆ្នាំនេះ​។”

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានបន្ថែមទៀតថា ការពង្រីកបណ្ដាញសេវារបស់យើងនៅតែបន្តរហូតដល់យើងតំឡើងអង់តែនឲ្យបាន 3000 អង់តែន នៅដំណាច់ឆ្នាំនេះ ហើយនៅដើមខែធ្នូឆ្នាំនេះដែរ យើងនឹងធ្វើការសាកល្បងបច្ចេកវិទ្យា 5G។

ពានរង្វាន់ពី OpenSignal ទទួលបានបន្ថែមពីលើពានរង្វាន់ពីរផ្សេងទៀត ​រួមមាន៖ ពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនបំផុតនៅកម្ពុជា ពី Ookla និងពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា ពី IDG ASEAN Award​។

“Source: OpenSignal State of Mobile Networks – Cambodia report August 2017.

Facebook Comments