សែលកាតចាប់ដៃគូសហការជាមួយ Gameloft ស្វាគមន៍ពិភពហ្គេមកម្សាន្តដ៏ល្បីលំដាប់ពិភពលោកនៅប្រទេសកម្ពុជា

 

ភ្នំពេញ ថ្ងៃទី 9 សីហា – ការលេងហ្គេមលើទូរស័ព្ទជាមួយសែលកាតអាចផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់និងរីករាយជាមួយហ្គេមល្បីៗជាច្រើនលំដាប់ពិភពលោក។​ សែលកាតនឹងធ្វើឲ្យការលេងហ្គេមលើទូរស័ព្ទឈានដល់កំរិតមួយទៀតហើយកាន់តែឡូយ ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនហ្គេមលើទូរស័ព្ទដៃធំជាងគេ Gameloft ។ កិច្ចសហការជាដៃគូនេះ អាចឲ្យអតិថិជន សែលកាត ដោនឡូតឬទាញយកហ្គេម Gameloft ពិសេសៗពី Gameloft’s portal ​។

ចាប់ពីពេលនេះតទៅ អ្នកប្រើប្រាស់អាចដោនឡូត ហ្គេមជាច្រើនប្រភេទដ៏សម្បូរបែបដែលបង្កើតឡើងដោយមានការសហការគ្នាជាមួយអ្នកផលិតហ្គេមធំៗដូចជា Disney Universal Music និងMarvel។ អតិថិជនសែលកាត មិនត្រឹមតែមានជម្រើសដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែអាចទទួលបានហ្គេមប្លែកៗដែលចេញថ្មីជាច្រើនផងដែរ។

លោក Jew Kee Lim នាយកផ្នែកផលិតផលនិងសេវាកម្មរបស់សែលកាត បានមានប្រសាសន៍ថា “

យើងពិតជារីករាយយ៉ាងខ្លាំងចំពោះការចាប់ដៃគួសហការជាមួយ Gameloft។ ទីផ្សារកម្ពុជាជាទីផ្សារដែលមានយុវជនច្រើន​ ហើយមានកំណើននៃការប្រើប្រាស់ទូរស័ព្ទទំនើបដែលមានលក់ក្នុងតម្លៃសមរម្យដូចច្នេះហើយយើងជឿជាក់ថាហ្គេមជាសក្តានុពលនៅក្នុងទីផ្សារប្រទេសកម្ពុជា​ដែលអតិថិជនយើងអាចរីករាយនិងការលេងហ្គេមជាមួយអ៊ីនធើណិតល្បឿនលឿនរបស់សែលកាត ហើយយើងចាត់ទុកថាហ្គេមកម្សាន្តគឺជាការវិវឌ្ឍន៍ថ្មីមួយ។

 អតិថិជន អាចដោនឡូតហ្គេមទាំងនេះដោយឥតដែនកំណត់ ដោយគ្រាន់តែចំណាយត្រឹមតែ 3000 រៀលក្នុងមួយសប្ដាហ៍តែប៉ុណ្ណោះ។ ចំពោះការទូទាត់វិញ គឺពិតជាមានភាពងាយស្រួលបំ់ផុត ដោយធ្វើការកាត់ទឹកប្រាក់ពីសមតុល្យ​ សែលកាត របស់អ្នកជាការស្រេច។

 

Facebook Comments