ក្រុមតន្រ្តីថ្មី POLARIX យុវទូតថ្មីរបស់សែលកាត

ជាមួយការសហការគ្នាជាងពីរបីខែនេះ មិនមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ​ ដែល Polarix ​និង សែលកាតបានចាប់ដៃគ្នាជាដៃគូរជាផ្លូវការ។ វីដេអូ ក្តីស្រមៃ របស់សែលកាត ដែលផ្តោតសំខាន់លើទីផ្សារយុវវ័យរបស់សែលកាត​ ដែលអាចចាត់ទុកថាជាការចេញមុខជាសាធារណៈរបស់ក្រុមតន្ត្រី  Polarix ។ តាំងពីពេលនោះមក សែលកាត និង Polarix​ បន្តធ្វើការជាមួយគ្នាលើយុទ្ធនាការ #LightUpKH​ របស់សែលកាត។

“យើងពិតជាចូលចិត្តធ្វើការជាមួយ Juvie Lin ​និងក្រុមតន្ត្រីរបស់គាត់។ ពួកគាត់ពិតជាមានទេពកោសល្យ ហើយមានអ្នកមានគាំទ្រជាច្រើន។ ពួកគាត់យកចិត្តទុកដាក់និងស្រលាញ់ការងារណាស់ ដែលធ្វើឲ្យក្រុមការងាររបស់យើងងាយស្រួលធ្វើការជាមួយគ្នា។ លើសពីនេះទៅទៀត ពួកគាត់ពូកែធ្វើអោយអ្នកទស្សនាចាប់អារម្មណ៏និងទទួលបានភាពសប្បាយរីករាយ នោះហើយដែលធ្វើអោយយើងស្រលាញ់ពួកគាត់។ ភាពក្រម៉ិចក្រមើម និងអត្តចរិកល្អរបស់ពួកគាត់ ធ្វើឲ្យពួកគាត់ទទួលបានជាការស្វាគមន៏ជាគ្រួសារយុវទូតរបស់សែលកាត” ប្រសាសរបស់លោកស្រី Cheryl Gray ​នាយកផ្នែកផ្សព្វផ្សាយ និងទំនាក់ទំនងរបស់ សែលកាត

Juvie Lin បាននិយាយថា​ “យើង BIG LOVE ​ធ្វើការជាមួយ សែលកាត។ ពួកគាត់តែងតែធ្វើអ្វីដែលសប្បាយៗ និងគួរអោយចាប់អារម្មណ៏ ហើយបានផ្តល់ឱកាសអោយក្រុមយើងពង្រឹងអាជីពនិងសមត្ថភាព”។

Facebook Comments