អាហារូបករណ៍ Civil Society Leadership Award សម្រាប់ឆ្នាំ ២០១៨

គោលបំណងក្នុងការផ្ដល់ជូនអាហារូបករណ៍នេះគឺសម្រាប់ជួយដោយផ្ទាល់ទៅដល់មេដឹកនាំនាថ្ងៃអនាគតដែលនៅបណ្ដាប្រទេសដែលសង្គមស៊ីវិលកំពុងមានការជំទាស់ដោយឱនភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងអភិបាលកិច្ចមូលដ្ឋាន និងការអភិវឌ្ឍសង្គម។ ពានរង្វាន់នេះផ្ដល់ជូនសម្រាប់ការទៅសិក្សានៅបណ្ដាស្ថាប័នជាច្រើនជំុវិញពិភពលោកដែលរួមមាន៖

  • Communications & Media
  • Culture, History & Society
  • Development Studies
  • Economics
  • Education Management & Leadership
  • Environment & Natural Resource Management
  • Human Rights and/or Gender Studies
  • Law (including Human Rights law)
  • Politics & International Studies
  • Public Health Policy & Health Management
  • Public Policy & Administration
  • Social Work & Social Policy

ប្រទេសដែលអាចចូលរួម៖

  • Azerbaijan
  • Belarus
  • Cambodia
  • Democratic Republic of Congo
  • Egypt
  • Equatorial Guinea
  • Eritrea
  • Ethiopia
  • Laos
  • Libya
  • Myanmar/Burma
  • Republic of Congo
  • South Sudan
  • Sudan
  • Syria
  • Turkmenistan
  • Uzbekistan

លក្ខខណ្ឌ៖

  • ជាពលរដ្ឋនៃប្រទេសដែលមានសិទ្ធិចូលរួមខាងលើ
  • បង្ហាញពីការប្ដេជ្ញាចិត្ត ភាពបត់បែននិង សក្តានុពលក្នុងភាពជាអ្នកដឹកនាំសង្គមស៊ីវិល
  • មានកំណត់ត្រានៃការសិក្សាល្អ និង មានបរិញ្ញាបត្រមុនថ្ងៃកំណត់ឈប់ទទួលពាក្យនៃកម្មវិធីខាងលើនេះ
  • មានបទពិសោធ ជំនាញវិជ្ជាជីវៈនៅក្នុងមុខវិជ្ជាដែលពាក់ព័ន្ធជាមួយនឹងមុខវិជ្ជាខាងលើ
  • មានការប្រើប្រាស់ភាសាបានល្អ ( អង់គ្លេស អាល្លឺម៉ង់ ឬបារាំង ) នៅកម្រិតដែលបានទាមទារដោយសាកលវិទ្យាល័យជាដៃគូ
  • មានសមត្ថភាពក្នុងការចូលរួមក្នុងកម្មវិធីសរសេរ(intensive academic writing program) នៅក្នុងខែកក្កដា ឬសីហា ឆ្នាំ 2018 ហើយចាប់ចូលរៀនជាផ្លូវការនៅក្នុងខែសីហា ឬខែកញ្ញា ឆ្នាំ 2018
  • អាចទទួលបានទិដ្ឋាការ ឬ លិខិតអនុញ្ញាតអោយសិក្សាពីប្រទេសជាម្ចាស់ផ្ទះដែលបេក្ខភាពទៅសិក្សា
  • បង្ហាញពីការប្តេជ្ញាយ៉ាងច្បាស់លាស់ក្នុងការវិលត្រឡប់ទៅប្រទេសកំណើតដើម្បីបន្តការ គាំទ្រដល់ការអភិវឌ្ឍន៍សង្គមបែបបើកចំហ ។

កាលបរិច្ឆេទផុតកំណត់៖ ១៥ កក្កដា ២០១៧

សម្រាប់ពត៌មានលម្អិតទាក់ទងទៅនឹងអាហារូបករណ៍ខាងលើនេះសូមចុចអានតំណរភ្ជាប់នេះ៖ ព៌តមានបន្ថែម

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

លោកអ្នក​អាច​ដក់ស្រង់​បទពិសោធ​ពី​បេក្ខជន​ដែល​ធ្លាប់ទទួល​បាន​អាហារូបករណ៍នេះ ដោយមើល​អត្ថបទ​ខាង​ក្រោម​៖

ហង្ស វុទ្ធិកា ចែករំលែកបទពិសោធន៍​ការ​ដាក់​អាហារូបករណ៍របស់លោក និងការរស់នៅរបស់លោកក្នុងប្រទេសអង់គ្លេស

Facebook Comments